ព័ត៌មានសុខភាព

ងាយម្ល៉ះ! គ្រាន់តែការ៉ុតមួយកំណាត់ក៏លុបស្នាមសង្វារបានដែរ

ស្ត្រីជាមួយចំនួនតែងតែមានការព្រួយបារម្ភចំពោះបញ្ហាស្នាមសង្វារ ជាពិសេសស្ត្រីដែលឡើងទម្ងន់ភ្លាមៗ ឬទើបនឹងសម្រាលកូនហើយ។ ប៉ុន្តែកុំបារម្ភអី សាកល្បងប្រើប្រាស់វិធីងាយៗមួយនេះ ស្នាមសង្វារនឹងរលុបបាត់អស់ ដោយមិនចាំបាច់ចំណោយច្រើន។

របស់ដែលត្រូវការ៖

– ការ៉ុតមួយកំណាត់
– ក្រូចឃ្លិច ១ផ្លែ យកតែសំបក
– ប្រេងអូលីវ ៤ស្លាបព្រាកាហ្វេ

របៀបធ្វើ៖
– យកគ្រឿងផ្សំទាំង ៣មុខនេះក្រឡុកឲ្យក្លាយជាល្បាយពណ៌លឿង ក្នុងរយៈពេល ៣០វិនាទី។
– ម៉ាស្សាត្រង់ស្បែកដែលមានស្នាមសង្វារ រួចទុកឲ្យស្ងួត។
– លាងសម្អាតជាមួយនឹងទឹកក្តៅឧណ្ឌៗចេញ ហើយនៅពេលស្ងួតត្រូវក្រែមផ្តល់សំណើមឲ្យបានទៀងទាត់។
– អនុវត្តមួយថ្ងៃម្តង ហើយល្បាយដែលនៅសល់អ្នកអាចរក្សាទុកក្នុងទូរទឹកកបានរហូតដល់ ៥ថ្ងៃ។

សូមព្យាយាមអនុវត្តវិធីនេះឲ្យបានទៀងទាត់ រហូតទាល់តែទទួលបានលទ្ធផលដូចបំណង៕

carrot remove stretch

មតិយោបល់