ការរួមដំណេក គឺជាចំណែកមួយដែលមិនអាចខ្វះបាននៅក្នុងជីវិតរបស់គូស្នេហ៍គ្រប់រូប ព្រោះវាអាចជួយបង្កើតភាពស្និតស្នាលកាន់តែខ្លាំង និងធ្វើឲ្យដៃគូស្គាល់ចិត្តគ្នាកាន់តែច្បាស់លាស់។ ក៏ប៉ុន្តែ តើអ្នកដឹងទេ ការរួមដំណេកនៅពេលព្រឹកព្រលឹមផ្តល់អត្ថប្រយោជន៍អ្វីខ្លះ? បើយោងតាមគេហទំព័រ soha បានចុះផ្សាយថា ការរួមដំណេកនៅពេលព្រឹកព្រលឹមបានទៀងទាត់ អាចផ្តល់នូវអត្ថប្រយោជន៍សំខាន់ៗ៣ចំណុច។
ជួយឲ្យមានអារម្មណ៍ស្រស់ថ្លារ
ការរួមដំណេក នៅពេលព្រឹកអាចជួយឲ្យរាងកាយបញ្ចេញអ័រម៉ូន អុកស៊ីតូស៊ីន ដែលអាចជួយលុបបំបាត់បញ្ហាអារម្មណ៍តានតឹង នឹងបង្កើនភាពស្និតស្នាលជាមួយដៃគូកាន់តែខ្លាំង។ នេះហើយជាហេតុផលមួយ ដែលអ្នកគួរតែរួមដំណេកនៅពេលព្រឹកព្រលឹម បន្ទាប់ពីសម្រាកពេលពេញមួយយប់។
ជួយកាត់បន្ថយភាពចាស់
បើយោងតាមការសិក្សានៅចក្រភពអង់គ្លេស បានបង្ហាញថា ប្រសិនបើអ្នករួមដំណេកនៅពេលព្រឹកជាទៀងទាត់ អាចជួយឲ្យផ្ទៃមុខក្មេងជាងវ័យ ៥ទៅ៧ឆ្នាំ។ នេះក៏ដោយសារតែរាងកាយអាចបង្កើតអ័រម៉ូន endorphin ជាអ័រម៉ូនដែលធ្វើឲ្យអ្នកសប្បាយរីករាយ។ ភាពរីករាយនេះហើយ ដែលធ្វើឲ្យផ្ទៃមុខរបស់អ្នកមានពណ៌សម្បុរស្រស់ថ្លារ កាត់បន្ថយភាពចាស់ ព្រមទាំងជួយឲ្យសក់ភ្លឺរលោងផងដែរ។
ជួយដុតបំផ្លាញ់កាឡូរី
បើយោងតាមការស្រាវជ្រាវបានរកឃើញថា ការរួមដំណេកនៅពេលព្រឹកព្រលឹម ជាមធ្យមបុរសអាចរំលាយកាឡូរីបាន ៤,២ក្នុងមួយនាទី ហើយស្ត្រីវិញអាចដុតបំផ្លាញកាឡូរី ៣,១ក្នុងមួយនាទី។ ដូច្នេះហើយ ការរួមដំណេកនៅពេលព្រឹកព្រលឹមត្រូវបានគេជាត់ទុកជាលំហាត់ប្រាណដ៏អស្ចារ្យមួយ ក្នុងការដុតបំផ្លាញកាឡូរី៕
មតិយោបល់