ការមករដូវ គឺជារឿងធម្មជាតិដែលស្ត្រីពេញវ័យគ្រប់រូបត្រូវតែឆ្លងកាត់រៀងរាល់មួយខែម្តង ហើយបើមានការអាកខាន គេហៅថា រដូវមិនទៀង។ ទន្ទឹមនឹងនេះផងដែរ ក្នុងអំឡុងពេលមករដូវ សុខភាពរបស់ស្ត្រីគ្រប់រូបភាពទន់ខ្សោយទន់ខ្សោយណាស់ ដូច្នេះអ្នកគួរតែដឹងពីអ្វីដែលគួរធ្វើ និងមិនគួរធ្វើ។ ខាងក្រោមនេះ គឺជាទ្វើ៧ចំណុច ដែលស្ត្រីគួរតែប្រុងប្រយ័ត្នក្នុងពេលមករដូវៈ
១.កុំប្រើសាប៊ូ
នៅពេលដែលលាងសម្អាតតំបន់ឯកជន អ្នកមិនត្រូវប្រើសាប៊ូឡើយ ព្រោះវាអាប៉ះពាល់ដល់កម្រិតតុល្យភាពនៃកម្រិត pH របស់តំបន់ឯកជន។ ប្រសិនបើចង់លាងសម្អាត គឺប្រើទឹកធម្មតាបានហើយ តែត្រូវជូតឲ្យស្ងួតភ្លាមៗ បន្ទាប់ពីធ្វើការសម្អាត។
២.កុំទទួលទានទឹកត្រជាក់
ការទទួលទានទឹកត្រជាក់ អាចបណ្តោលឲ្យឈាមហូរមិនងាយអស់នោះទេ ហើយឈាមអាចកកជាប់នៅតាមជញ្ជាំនៃស្បូនថែមទៀត។
៣.ជៀសវាងធ្វើការធ្ងន់
ក្នុងអំឡុងពេលមករដូវ អ្នកមិនត្រូវខំធ្វើការធ្ងន់នោះទេ ព្រោះវាអាចបណ្តោលឲ្យឈាមរដូវហូរកាន់តែយូរ ហើយបាត់បង់កាន់តែច្រើនឡើង។
៤.កុំត្រាំទឹក
នៅពេលងូតទឹកម្តងៗ អ្នកមិនត្រូវត្រាំក្នុងទឹកអាងឡើយ ព្រោះពេលនេះទ្វារមានសុខភាពទន់ខ្សោយងាយនឹងឆ្លងមេរោគផ្សេងៗ។
៥.ថែរក្សាស្បែកមុខឲ្យល្អ
ក្នុងអំឡុងពេលមករដូវ ជាពេលវេលាដែលអ័រម៉ូនមានការផ្លាស់ប្តូរ ហើយរន្ធញើសនឹងបើកធំ ដូច្នេះប្រសិនបើអ្នកមិនបានលាងសម្អាតផ្ទៃមុខឲ្យបានត្រឹមត្រូវទេ មុននឹងផ្ទុះឡើង។
៦.ត្រាំជើងជាមួយទឹកក្តៅឧណ្ឌៗ
មនុស្សជាច្រើនតែងតែមានការឈឺចាប់ត្រង់ចង្កេះក្នុងពេលមករដូវ ដូច្នេះដើម្បីកាត់បន្ថយការឈឺចាប់ និងធ្វើឲ្យសរសៃឈាមរត់ស្រួល សូមត្រាំជើងជាមួយនឹងទឹកក្តៅឧណ្ឌៗ៕
ប្រភពៈ rak sukapap
មតិយោបល់