សព្វថ្ងៃនេះ មនុស្សជាច្រើនតែងតែមានភាពមមាញឹកជាមួយនឹងការងារស្ទើរតែគ្មានពេលអង្គុយញ៉ាំអាហារផង ហេតុនេះទើបពួកគេចូលចិត្តទទួលទានអាហារស្រាប់ៗ ឬអាហារដែលចម្អិនលឿន។ ក៏ប៉ុន្តែអ្នកត្រូវដឹងថា អាហារមួយចំនួនមិនគួរញ៉ាំនៅពេលព្រឹកនោះទេ ព្រោះវាអាចបំផ្លាញសុខភាពធ្ងន់ធ្ងរ។ ខាងក្រោមនេះ គឺជាអាហារ៤ប្រភេទដែលអ្នកគួរតែជៀសវាងទទួលទាននៅពេលព្រឹក៖
១.បន្ថែមស្ករ ទៅក្នុងកាហ្វេ ឬតែ
ថ្វីបើការបន្ថែមស្ករស ទៅក្នុងកាហ្វេ ឬតែ អាចជួយឲ្យភេសជ្ជៈមួយប្រភេទនេះមានរសជាតិឆ្ងាញ់ក៏ពិតមែន ប៉ុន្តែការបន្ថែមច្រើនពេកនៅពេលព្រឹកព្រលឹមមិនល្អសម្រាប់សុខភាពនោះទេ។ ផ្ទុយទៅវិញ ប្រសិនបើអ្នកជំនួសដោយតែបៃតង ហើយបន្ថែមទឹកឃ្មុំចូលបន្តិចពិតជារឿងដ៏ល្អបំផុត។
២.ភេសជ្ជៈប៉ូវកំម្លាំង
មនុស្សមួយចំនួនតែងតែគិតថា ភេសជ្ជៈប៉ូវកម្លាំងពិតជាសក្តិសមបំផុតសម្រាប់ពេលព្រឹក ជាពិសេសបន្ទាប់ពីងើបពីស្រវឹង។ ក៏ប៉ុន្តែភេសជ្ជៈមួយប្រភេទនេះ មានផ្ទុកជាតិស្ករច្រើនដែលអាចបណ្តោលឲ្យរាងកាយស្រូបយកយ៉ាងលឿន ប្រសិនបើអ្នកទទួលទាននៅពេលព្រឹក។ ទម្លាប់បែបនេះញឹកញាប់អាចបង្កឲ្យមានបញ្ហាដល់សុខភាពតែធ្ងន់ធ្ងរ ដូច្នេះអ្នកគួរតែប្តូរមកប្រើទឹកផ្លែឈើស្រស់ជំនួសវិញ ទើបទទួលទានសារធាតុចិញ្ចឹមដែលរាងកាយត្រូវការ។
៣.ការបន្ថែមអំបិលច្រើនពេក
អាហារមួយប្រភេទទៀតដែលអ្នកមិនគួរទទួលទាននៅពេលព្រឹកព្រលឹម គឺអំបិល ព្រោះវាអាចបង្កើនសម្ពាធឈាមកាន់តែខ្ពល់។ ប្រភេទអាហារដូចជា នំប៉័ងអាំង ស៊ុតចៀន ដំឡូងបារាំងចៀន មី ត្រី ឬសាច់ប្រឡាក់…ពោរពេញទៅដោយអំបិលច្រើនដែលមិនល្អសម្រាប់ធ្វើជាអាហារពេលព្រឹកឡើយ។
៤.អាហារសម្បូរជាខ្លាញ់ខ្ពស់
ការទទួលទានអាហារពេលព្រឹកដែលសម្បូរជាតិខ្លាញ់ខ្ពស់ រាងកាយនឹងស្រូបយកកាន់យ៉ាងងាយស្រួល ហើយរាងកាយនឹងមានផ្ទុកជាតិខ្លាញ់កាន់តែច្រើនដែរ។ នៅពេលដែលជាតិខ្លាញ់កើនឡើង អ្នកនឹងក្លាយជាមនុស្សធាត់ ហើយប្រឈមនឹងបញ្ហាផ្សេងៗទៅថ្ងៃក្រោយ។ ដូច្នេះ រាល់អាហារដែលសម្បូរជាតិខ្លាញ់ច្រើន សូមជៀសវាងឲ្យឆ្ងាយ ដើម្បីសុខភាពល្អ និងរស់នៅបានយូរអង្វែង៕
ប្រភព៖ boldsky
មតិយោបល់