បរទេសៈ ម្នាស់មិនត្រឹមតែជាផ្លែឈើ ក្នុងតំបន់ត្រូពិកដែលឆ្ងាញ់ពិសា ប៉ុណ្ណោះ ទេ ប៉ុន្តែថែមទាំងត្រូវបានគេចាត់ទុកថា ជាឱសថព្យាបាល ដ៏មានប្រសិទ្ធភាព សម្រាប់សុខភាពផងដែរ។ ជាទូទៅម្នាស់យើង អាចបរិភោគជាផ្លែស្រស់ ឬទឹកម្នាស់ និងចំអិតជាអាហារជាដើម។ ផ្លែម្នាស់សម្បូរដោយសារធាតុចិញ្ចឹម ជាច្រើនប្រភេទដូចជា វីតាមីន C , A , beta carotene, bromelain, ម៉ង់ហ្គាណែស ជាតិសរសៃ និងសារធាតុប្រឆាំង អុកស៊ីតកម្ម ជាច្រើនផ្សេង ទៀត។ តើអ្នកដឹងទេថា ញុាំផ្លែម្នាស់អាចផ្ដល់ អត្ថប្រយោជន៍អ្វីខ្លះ ដល់សុខភាព?
- ជួយឲ្យជាលិកា និងកោសិកាមានសុខភាពល្អ
- ការពារជំងឺមហារីក
- បំបាត់បញ្ហាក្អក និងផ្ដាសាយ
- ធ្វើឆ្អឹងមានសុខភាពល្អ
- ជួយដល់សុខភាពមាត់ធ្មេញ ព្រមទាំងប្រឆាំង និងការពារជំងឺមហារីកមាត់
- ធ្វើឲ្យលំហូលនៃចរន្តឈាមក្នុងរាងកាយរត់បានស្រួល
- ពង្រឹងប្រព័ន្ធភាពសុាំ
- ជួយដល់ប្រព័ន្ធរំលាយអាហារ និងការពារអ្នកពីជំងឺមួយចំនួនដូចជា ការទល់លាមក រាគ រលាកពោះវៀន ឈាមកក និងជំងឺសម្ពាធឈាម៕
មតិយោបល់