ក្រុមហ៊ុន Samsung និង Apple គឺជាគូប្រកួតប្រជែងនឹងគ្នាក៏ខ្លាំងក្លាបំផុតនៅក្នុងទីផ្សារបច្ចេកវិទ្យាចល័ត។ ក្រុមហ៊ុនទាំងពីរ តែងបញ្ចេញវីដេអូឃោសនាវាយប្រហារ ឬបង្អួតផលិតផលស្មាតហ្វូនដាក់គ្នាទៅវិញទៅមក ជាពិសេសក្រោយពេលផលិតផលម៉ូឌែលថ្មីរបស់ខ្លួនទើបប្រកាសចេញមកម្តងៗ។ ប៉ុន្តែ កន្លងមក គេសង្កេតឃើញ Samsung ហាក់លេងធ្ងន់ដៃជាង Apple។ ជាក់ស្តែង តាមរយៈស្ព័តវីដេអូចុងក្រោយខាងក្រោមនេះតែម្តង ដែលក្រុមហ៊ុនបច្ចេកវិទ្យាកូរ៉េ បានរំលេចនូវគុណវិបត្តិនៃទូរសព្ទដៃ iPhone ធៀបនឹងគុណសម្បត្តិនៃទូរសព្ទដៃ Galaxy តាំងពីជំនាន់ឆ្នាំ ២០០៧ ដើម្បីផ្តល់ជាសារដ៏មានអត្ថន័យមួយប្រាប់ទៅអ្នកនិយមស្មាតហ្វូនម៉ាក Apple ជាយូរមកហើយនោះ ឱ្យល្មមងាកមកប្រើស្មាតហ្វូនរបស់ខ្លួនវិញទៅ។
ដូច្នេះដើម្បីដឹងកាន់តែច្បាស់អំពីអត្ថន័យក្នុងស្ព័រថ្មីរបស់ Samsung នេះ សូមប្រិយមិត្តទស្សនាជាមួយ Post Tech ទាំងអស់គ្នា៖
https://www.youtube.com/watch?v=vuHcWwloGuk
មតិយោបល់