យើងទាំងអស់គ្នាតែងតែទទួលទានទឹកនៅពេលដែលស្រេក ដើម្បីបំពេញតម្រូវការសម្រាប់រាងកាយទាំងមូល ហើយការទទួលទានទឹកស្អាតកាន់តែច្រើន សុខភាពរបស់យើងកាន់តែប្រសើរ។
តែទោះជាយ៉ាងណា យើងត្រូវតែដឹងថា នៅក្នុងករណីខ្លះមិនគួរទទួលទានទឹកនោះទេ ព្រោះវាអាចមានផលប៉ះពាល់ដល់សុខភាព។ ការទទួលទានទឹកមុនពេលបរិភោគអាហារ, ក្នុងកំឡុងពេលបរិភោគអាហារ ឬបន្ទាប់ពីបរិភោគអាហារភ្លាមៗ មិនត្រូវបានផ្តល់អនុសាសន៍ឡើយ តើមកពីមូលហេតុអ្វី?
ប្រសិនបើអ្នកទទួលទានទឹក បន្ទាប់ពីទទួលទានអាហារភ្លាមៗ វានឹងមានផលប៉ះពាល់ដល់គុណភាពនៃការរំលាយអាហាររបស់ក្រពះ ហើយធ្វើឲ្យប្រព័ន្ធរំលាយអាហារខ្សោយកម្លាំង។ លើសពីនេះទៅទៀត ការទទួលទានទឹកភ្លាមៗអាចធ្វើឲ្យអ្នកលើសទម្ងន់ដោយមិនដឹងខ្លួន។
តើពេលណាដែលយើងគួរតែទទួលទានទឹក?
យ៉ាងហោចណាស់រងចាំចំនួន ៣០នាទីក្រោយពេលទទួលទានអាហារ វានឹងជួយឲ្យអ្នកមានអារម្មណ៍ថា ឆ្អែតពេញលេញ ហើយអាចបំពេញភាពស្រេកទឹករបស់អ្នកបាន។ បន្ទាប់ពីមួយម៉ោង ឬពីរម៉ោង អ្នកអាចទទួលទានទឹកតាមអ្វីដែលអ្នកចង់ ដោយសារតែប្រព័ន្ធរំលាយអាហារកំពុងតែដំណើរការនៅពេលនេះ។
ប្រសិនបើអ្នកមិនអាចគ្រប់គ្រងការស្រេកទឹក ឬស្រេកក្នុងពេលញ៉ាំអាហារបានទេ អ្នកគួរតែទទួលទានក្នុងបរិមាណតិចបំផុត។ ចំពោះទឹកដែលបរិភោគគួរតែមានសីតុណ្ហភាពសមល្មម មិនត្រូវត្រជាក់នោះទេ ព្រោះវាអាចធ្វើឲ្យអង់ហ្ស៊ីមរំលាយអាហារអសកម្ម ហើយនាំឲ្យមានកាកសំណល់ពុលសាងសង់ឡើងក្នុងរាងកាយ។
មួយវិញទៀត អ្នកគួរតែចៀសវាងការទទួលទានភេសជ្ជៈដែលមានជាតិកាបូន និងជាតិកាហ្វេអ៊ីន ខណៈដែលបរិភោគអាហារ ព្រោះវាអាចបណ្តោលឲ្យចាល់ជាតិអាស៊ីត និងការរំលាយអាហារ៕
មតិយោបល់