អ្នកណាក៏ធ្លាប់ស្គាល់ដែរថា ជីនាងវង គឺជាគ្រឿងផ្សំមួយប្រភេទដែលគេប្រើសម្រាប់បន្ថែមនៅក្នុងអាហារមួយចំនួន ដើម្បីឲ្យមានក្លិនឈ្ងុយគួរឲ្យចង់ទទួលទាន។ ក៏ប៉ុន្តែមានមនុស្សតិចណាស់ដែលដឹងថា ជីនាងវង មានអត្ថប្រយោជន៍សម្រាប់សុខភាព និងសម្រស់ ជាពិសេសវាត្រូវបានគេប្រើសម្រាប់កម្ចាត់បញ្ហាឬសនៅលើផ្ទៃស្បែកតែម្តង។ ព្រោះវាមានផ្ទុកសារធាតុប្រឆាំងនឹងបាក់តេរី ដែលអាចកម្ចាត់ឬសចេញពីផ្ទៃស្បែកយ៉ាងពូកែ។
ដូច្នេះចំពោះអ្នកដែលកំពុងតែស្វែងរកវិធីកម្ចាត់ឬសមិនចាំបាច់ព្រួយបារម្ភទៀតឡើយ គ្រាន់តែប្រើប្រាស់ ជីនាងវង ក៏កម្ចាត់ឬសបានដែរ។
របៀបអនុវត្ត៖
១.បេះយកជីនាងវងមួយក្តាប់ មកលាងទឹកឲ្យស្អាត។
២.កិនឲ្យក្លាយទៅជាល្បាយ រួចបន្ថែមទឹកបន្តិចដើម្បីល្បាយរាវបន្តិចងាយស្រួលក្នុងការប្រើ។
៣.លាបនៅលើកន្លែងដែលមានបញ្ហាឲ្យសព្វ។
៤.ទុលចោលរយៈពេល ១០នាទី ទើបលាងសម្អាតជាមួយនឹងទឹកធម្មតា។
៥.សូមអនុវត្តមួយថ្ងៃម្តងទៅពីរដងជាប្រចាំ ដើម្បីឆាប់ទទួលបានលទ្ធផលដូចបំណង៕
ប្រភព៖ boldsky
មតិយោបល់