ព័ត៌មានសុខភាព

នោះ! ប្រុសៗដែលមានអាអូនតូចកោង ប្រឈមនឹងការកើតជំងឺមហារីក

ការសិក្សាថ្មីមួយទៅលើបុរស ១,៥លាននាក់ដែលត្រូវបានបង្ហាញដោយសមាគមវេជ្ជសាស្ត្រអាមេរិក បានរកឃើញថា អ្នកដែលមានអាអូនតូចកោង មានហានិភ័យវិវត្តទៅរកជំងឺមហារីកផ្សេងៗរហូតដល់ទៅ ៤០ភាគរយ។ ចំណែកឯជំងឺមហារីកក្រពះ និងការវិវត្តទៅរកជំងឺមហារីកស្បែកមាន ២៩ភាគរយ។

ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Baylor បាននិយាយថា បុរសដែលមានអាអូនតូចកោង គួរតែយកចិត្តទុកដាក់ជាពិសេស និងស្វែងរកជំនួយពីគ្រូពេទ្យឲ្យបានទៀងទាត់។

វេជ្ជបណ្ឌិត TS. Alexander Pastuszak បាននិយាយថា ការរកឃើញនេះមានសារៈសំខាន់ណាស់ ព្រោះបុរសដែលមានអាអូនតូចកោង ត្រូវដាក់ក្នុងក្រុមថែទាំ ដើម្បីសង្កេតមើលរោគសញ្ញាដែលអាចកើតមានឡើងដោយសារតែជំងឺមហារីក៕

ប្រភព៖ soha

មតិយោបល់