ព័ត៌មានសុខភាព

ងាយដល់ម្លឹងផង! ប្រើ៣វិធីនេះ លែងបារម្ភបញ្ហាជះក្លិនមាត់មិនល្អដាក់គេទៀតហើយ

តើអ្នកកំពុងតែជួបបញ្ហាក្លិនមាត់មិនល្អមែនទេ? តើអ្នកពិបាកបង្កើតទំនាក់ទំនងជាមួយអ្នកដទៃ ដោយសារតែបញ្ហាក្លិនមាត់មែនទេ? បញ្ហាក្លិនមាត់អាចបង្កមកពីកត្តាជាច្រើនយ៉ាង ក៏ប៉ុន្តែប្រសិនបើវា កើតឡើងដោយសារតែបាក់តេរី មិនចាំបាច់បារម្ភឡើយ ព្រោះអ្នកអាចកម្ចាត់វាបានដោយខ្លួនឯង។ ខាងក្រោមនេះ គឺជាវិធីសាស្ត្រសាមញ្ញៗ ៣យ៉ាង ដែលអ្នកអាចប្រើប្រាស់ ដើម្បីកម្ចាត់បញ្ហាក្លិនមាត់៖

១.ទឹកក្រូចឆ្មារ
អាស៊ីតនៅក្នុងទឹកក្រូចឆ្មារ មានសមត្ថភាពអាចរារាំង មិនឲ្យបាក់តេរី លូតលាស់នៅក្នុងប្រអប់មាត់បានឡើយ។

  • អ្នកគ្រាន់តែបន្ថែមទឹកក្រូឆ្មារ ១ស្លាបព្រាកាហ្វេ ទៅក្នុងទឹកស្អាត១កែវ ហើយខ្ពុរមាត់ជាប្រចាំ។
  • អនុវត្តពេលព្រឹក ជាពេលវេលាដែលល្អបំផុតសម្រាប់ទប់ទល់ជាមួយនឹងបាក់តេរី។

២.ជីវ៉ាន់ស៊ុយ
រុក្ខជាតិមួយប្រភេទនេះ គឺជាឱសថព្យាបាលក្លិនមាត់បានយ៉ាងល្អ ព្រោះវាមានផ្ទុកសារធាតុ ក្លិរ៉ូហ្វីល អាចប្រឆាំងនឹងបាក់រី ដែលបង្កទៅជាក្លិនមាត់មិនល្អ។

  • អ្នកគ្រាន់តែ ទំពារស្លឹកជីវ៉ាន់ស៊ុយស្រស់ ២ទៅ៣សន្លឹកជាការស្រេច។
  • វិធីនេះអ្នកអាចអនុវត្តមុនពេលទៅជួបអ្នកណាម្នាក់ ឬពេលដែលមានអារម្មណ៍ធំក្លិនមាត់កើតឡើង។


៣.ទឹកអំបិល

ទឹកអំបិលអាចជួយរក្សាតុល្យ PH នៅក្នុងមាត់ និងមានមុខងារលាងសម្អាតបានយ៉ាងល្អ។ លើសពីនេះ វាមានលក្ខណៈសម្បត្តិប្រឆាំងនឹងមេរោគផងដែរ។

  • បន្ថែមអំបិល ១ស្លាបព្រាកាហ្វេ ទៅក្នុងទឹកក្តៅឧណ្ឌៗ ១កែវ។
  • ប្រើល្បាយនេះខ្ពុរមាត់ជារៀងរាល់ព្រឹក។

ទោះជាយ៉ាងណាក៏ដោយ ដើម្បីជួយកាត់បន្ថយក្លិនមាត់ អ្នកគួរតែអនុវត្តអនាម័យឲ្យបានទៀតទាត់ ជាពិសេសក្រោយពេលទទួលទានអាហាររួច កន្លះម៉ោង៕

ដកស្រង់ពី៖ boldsky

មតិយោបល់