មន្ត្រីយោធា​ជាន់ខ្ពស់កូរ៉េខាងជើង កំពុងប្រឈមមុខនឹងការកាត់ទោស ក្រោមស្ថានភាពដ៏អាថ៌កំបាំង

កូរ៉េៈ ទីភ្នាក់ងារចារកម្មខាងត្បូង កាលពីថ្ងៃអង្គារបាននិយាយថា មន្រ្តីយោធា​ជាន់ខ្ពស់​កូរ៉េខាងជើង លោក Hwang Pyong-so កំពុងប្រឈមមុខនឹងការផ្តន្ទាទោស ដោយមិនដឹងមូលហេតុច្បាស់លាស់។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧។

លោក Hwang វ័យ ៧៥ ឆ្នាំ ត្រូវបានគេចាត់ទុកថា ជាគណៈរដ្ឋមន្ត្រីដ៏ជំនិតម្នាក់ របស់មេដឹកនាំកំពូលលោក គីម ជុងអ៊ុន ដែលបានធ្វើឲ្យមានការយល់ច្រឡំ រហូតឈានដល់ការកាត់ទោសរូបលោក។

ពាក់ព័ន្ធនឹងបញ្ហានេះ ក្រុមអ្នកវិភាគបាននិយាយថា វាហាក់បីដូចជាលឿនពេកហើយ ក្នុងការសន្និដ្ឋាន សម្រាប់ការកាត់ទោសនេះ ខណៈគេមើលឃើញថា លោក Hwang អាចត្រូវបានលោក គីម ផ្តន្ទាទោសដោយសារការចចេសរឹងរូស មិនព្រមស្ដាប់តាមបញ្ជា៕

មតិយោបល់