ព័ត៌មានសុខភាព

អាថ៌កំបាំង ជួយព្យាបាលដើមទ្រូងធ្លាក់យារឲ្យតឹងណែនដូចបំណង

ដើមទ្រូងធ្លាក់យារ គឺជាក្តីបារម្ភដ៏ធំមួយសម្រាប់នារីគ្រប់រូប នៅពេលដែលពួកគេមានវ័យកាន់តែចាស់ ឬបន្ទាប់ពីបំបៅកូនដោយទឹកដោះ។ ដើម្បីដោះស្រាយបញ្ហាមួយនេះ មានអ្នកខ្លះខំប្រើប្រាស់ផលិតផលគ្រប់បែបយ៉ាង ហើយអ្នកខ្លះទៀតសម្រេចចិត្តធ្វើការវះកាត់ បើទោះបីជាត្រូវចំណាយប្រាក់ច្រើនក៏ដោយ។ ប៉ុន្តែ អ្នកគួរតែគិតឡើងវិញឲ្យបានច្បាស់ ព្រោះវិធីទាំងនេះ អាចប៉ះពាល់ដល់សុខភាពទៅថ្ងៃក្រោយ។

បើយោងតាមគេហទំព័រ rak sukapap បានចុះផ្សាយថា ក្រៅពីការប្រើផលិតផលគីមី និងវិធីវះកាត់ នៅមានជម្រើសមួយទៀតដែលមានប្រសិទ្ធភាពកែប្រែដើមទ្រូងឲ្យតឹងណែនឡើងវិញ ហើយមិនប៉ះពាល់ដល់សុខភាពឡើយ។

ធាតុផ្សំ៖
វីតាមីន E ១ស្លាបព្រាបាយ
ទឹកឃ្មុំ២ស្លាបព្រាកាហ្វេ
ស៊ុត១គ្រាប់(យកតែស៊ុតស)

របៀបអនុវត្ត៖
១.យកធាតុផ្សំទាំង៣មុខនេះ លាយបញ្ហាគ្នាលរហូតក្លាយជាល្បាយសាច់មួយ។
២.ចាប់ផ្តើមលាបនៅលើដើម និងម៉ាស្សាថ្នមៗប្រហែលជា៥នាទី ដើម្បីឲ្យល្បាយជ្រាបចូលផ្ទៃស្បែកបានជ្រៅ។
៣.បន្ទាប់មកទុករយៈពេល ៣០នាទី ទើបលាងសម្អាតជាមួយនឹងទឹកក្តៅឧណ្ឌៗ។

សូមព្យាយាមអនុវត្តជារៀងរាល់ថ្ងៃ ហើយក្នុងរយៈពេលមួយសប្តាហ៍ អ្នកនឹងចាប់ផ្តើមមានអារម្មណ៍ថា ដើមទ្រូងតឹងណែនជាមុនបន្តិចម្តងៗ៕

មតិយោបល់