បរទេសៈ វាជារឿងមួយគួរឲ្យឆ្ងល់ដែរ ព្រោះលោកគ្រូ អ្នកគ្រូ តែងតែបង្ហាត់បង្រៀនកូនសិស្សរបស់ខ្លួន តាំងតែពីនៅកុមារភាពមកម្ល៉េះថា ឲ្យបត់ជើងតូចក្នុងបង្គន់។ចុះហេតុអ្វីបានជាមនុស្សភាគច្រើនបែជាជ្រើសរើស និងចូលចិតបត់ជើងតូច ពេលកំពុងងូតទឹកទៅវិញ?
មានហេតុផលងាយៗចំនួនបីដែលពួកគេត្រូវធ្វើបែបនេះ ៖
ទី១:ដើម្បីសន្សំលុយ ព្រោះបើយោងតាមការសិក្សាស្រាវជ្រាវរបស់ University of East Anglia បានឲ្យដឹងថា នៅពេលមនុស្សបត់ជើងតូចនៅក្នុងបង្គន់ ពួកគេត្រូវប្រើទឹកច្រើន(យ៉ាងហើចណាស់ ២លីត្រ ក្នុងការបត់ជើងតូចម្តងៗ) ចុះក្នុងរយះពេល១ខែ ឬ ១ឆ្នាំ តើពួកគេត្រូវប្រើទឹកអស់ប៉ុន្មានលិត្រ ហើយបើគិតជាប្រាក់ តើអស់ប៉ុន្មានទៅ?
ទី២:ពួកគេមានចិត្តសប្បុរស គឺពួកគេចូលរួមចំណែកក្នុងការជួយកាត់បន្ថយការប្រើប្រាស់ទឹកសាប។នៅក្នុងការសិក្សាដដែលនោះ បានបង្ហាញដែរថា ប្រសិនបើយើងមិនជ្រើសរើសយកការបត់ជើងតូចក្នុងពេលងូតទឹកទេ បរិមាណសរុបនៃការប្រើប្រាស់ទឹកសាបទូទាំងពិភពអាចលើសបរិមាណនៃចំនួនទឹកសាបដែលផលិតបានពីធម្មជាតិ។
ទី៣: មានអនាម័យជាងការប្រើប្រាស់បង្គន់ ព្រោះបង្គន់នៅតាមទីសាធារណៈមួយចំនួនកង្វះការថែទាំ ខ្វះអនាម័យ ខ្វះការណែនាំក្នុងការសម្អាត និងការប្រើប្រាស់ ហើយជាពិសេសនៅពេលពួកគេបត់ជើងតូចពេលងូតទឹកពូកគេមិនចាំបាចប្រើក្រដាស់បង្គន់មកជួតទេដែលពេលខ្លះអាចធ្វើឲ្យអ្នកប្រើប្រាស់ក្រដាស់មានបង្ហា ដោយសារសារធាតុគីមីដែលមាននៅក្នុងក្រដាស់នោះជាដើម៕
មតិយោបល់