ភ្នំពេញៈ តារាចម្រៀងរបស់ផលិតកម្មភ្លេងរីខដស៍ កញ្ញាវ៉ាន់ នីឡាថ្មីៗនេះ បានសរសេរសារវែងអន្លាយ នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក របស់ខ្លួនដោយព្រួយបារម្ភខ្លាចកូនមន្ត្រីផ្កាយម្នាក់ ធ្លាប់ជំពាក់ជំពិនស្នេហា ជាមួយនឹងគ្នាផុសរូបអាក្រាតរបស់ខ្លួន ហើយក៏បានដាក់ពាក្យរួចរាល់ ទៅកាន់ប៉ូលិសព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃដើម្បីវែកមុខជនសង្ស័យមកផ្តន្ទាទោស។ តារាច្រៀង វ៉ាន់នីឡា សរសេរនៅលើហ្វេសប៊ុកថានាង ខ្ញុំសូមយកឱកាសនេះជម្រាបជូនពុកម៉ែបងប្អូនមិត្តអ្នកគាំទ្រទាំងអស់ នូវគណនីមួយចំនួន ដែលបានផុសរូបភាពរបស់ខ្ញុំដូចខាងក្រោម ៖
– រឿងនេះបានកើតឡើងប្រហែល៣ខែមកហើយតាំងពីខ្ញុំបានបញ្ជាក់ ជូនទស្សនាវដ្តីមួយពីការបែកគ្នារវាងខ្ញុំ និងសង្សារ(គុយសិទ្ធិសក្តិ-ប្រវត្តិពិស្តា និងជម្រាបជូនលើកក្រោយ)ហើយទោះបីមានការចុះផ្សាយជាបន្តបន្ទាប់ថា ខ្ញុំ និងគេនោះជាគ្នាធម្មតា តែនោះមិនមានជាសំដីរបស់ខ្ញុំទេវាជាសំដីរបស់គេក្នុ ងបំណងលប់លាងឬបិទបាំងអ្វីមួយ។
– ដោយសារខ្ញុំស្រឡាញ់គេខ្លាំង ហើយជឿលើពាក្យលួងលោមផ្អែមល្ហែមទើប ខ្ញុំលង់ និងជឿលើគេ
– ប៉ូលិសព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃបានទទួលពាក្យបណ្តឹងរបស់ខ្ញុំ និងកំពុងបើកការស្រាវជ្រាវនិងចាប់ជនទុរយស មកផ្តន្ទាទោសតាមច្បាប់ ពីករណីគម្រាមកំហែងចែកចាយរូប និងអ្នកពាក់ព័ន្ធចែកចាយរូប។
ខ្ញុំជឿជាក់លើច្បាប់និងសមត្ថកិច្ចថានឹងវែករកជនល្មើសមកផ្តន្ទាទោសទោះបីគេជាមន្ត្រីប៉ូលិសកូនផ្កាយកូនអ្នកមានរស់ក្នុងវីឡាស្កឹមស្កៃក៏ដោយសូមផ្តល់យុត្តិធម៌ដល់នាងខ្ញុំជាក្មេងទន់ខ្សោយគ្រួសារក្រីក្រតូចទាប។
– នាងខ្ញុំសំណូមពរបងប្អូនក្នុងសង្គមហ្វេសប៊ុគ សូមចៀសឆ្ងាយពាក់ព័ន្ធនឹង ការចែកចាយរឺរក្សាទុករូបអាក្រាតរបស់នាងខ្ញុំ និងសូមសំណូមពរជួយសហការ ដើម្បីផ្តល់ព័ត៌មានជូនសមត្ថកិច្ចក្នុងករណីមានការកោះហៅ។ បងប្អូនដែលមិន ពាក់ព័ន្ធហើយឃើញគណនីដែលផុសឬចែកចាយសូមជួយប្រមូលភស្តុតាងមកឲ្យនាងខ្ញុំផង។
សូមបងប្អូនអធ្យាស្រ័យដល់ទង្វើខ្វះការពិចារណារបស់នាងខ្ញុំកន្លងមកនេះ។ នេះជាមេរៀននិងរបួសដ៏ឈឺចាប់ជាទីបំផុតរបស់នាងខ្ញុំព្រមទាំងគ្រួសារ។ នាងខ្ញុំនឹងចេញមុខបកស្រាយតែខណនេះទុកពេលដើម្បីសមត្ថកិច្ចធ្វើការ ។ ពីនាងខ្ញុំ Vanilla…៕
មតិយោបល់