ពោធិ៍សាត់ៈ ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឲ្យមានការភ្ញាក់ផ្អើល ក្រោយពីរថយន្ដចំនួន៥គ្រឿងបានបុកប៉ះបន្តកន្ទុយគ្នា បណ្ដាលឲ្យមានមនុស្សរបួសស្រាល៣នាក់។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង៩ព្រឹក ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៥ ភូមិមាន់ចែ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
តាមប្រភពព័ត៌មានពីកន្លែងបានឲ្យដឹងថា រថយន្តបង្ក ពណ៌បៃតងចាស់ ពាក់ស្លាកលេខ បាត់ដំបង3A-0551ដឹកស្រូវ ធ្វើដំណើរពីលិចទៅកើតក្នុងល្បឿន លុះមកដល់ចំណុចកើតហេតុ រថយន្ដរេចង្កូតទៅឆ្វេងបុករះរថយន្ដមួយចំពីមុខរុញថយក្រោយទៅប៉ះរថយន្ដ១គ្រឿងទៀត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3B-0557 ខ្ទេចមុខទាំង២គ្រឿង បណ្តាលឲ្យរបួសអ្នកបើកបរ៣នាក់ស្រាល។
ចំណែករថយន្ដ២គ្រឿងទៀត ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2V-8984 កំពិតមុខយ៉ាងដំណំ និងរថយន្ដហ្វត ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AB-9066ឆូតទ្វារខាងឆ្វេង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែង ធ្វើការវាស់វែងនិងនាំយករថយន្ដទាំង៥គ្រឿង ទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដើម្បីដោះស្រាយទៅតាមច្បាប់ចរាចរណ៍ផ្លូវគោកបន្តទៀតផងដែរ៕




មតិយោបល់