ការស្រាវជ្រាវថ្មីមួយបានណែនាំមិនឲ្យអ្នកទទួលទានអាហារដែលមានរុយរោមនោះទេ ព្រោះវាអាចចម្លងបាក់តេរីច្រើនបំផុត ដែលអាចបង្កឲ្យមានផលវិបាកមើលមិនឃើញឡើយ។
អ្នកស្រាវជ្រាវនៅមហាវិទ្យាសល័យ Penn State Eberly សហរដ្ឋអាមេរិកបានរកឃើញថា សត្វរុយមានវត្តមាននៅក្នុងផ្ទះបាយជានិច្ច ហើយវាអាចចម្លងបាក់តេរីដូចជា salmonella, e. Coli និងបាក់តេរីដែលអាចនាំឲ្យកើតដំបៅក្រពះ។ ក្រុមអ្នកស្រាវជ្រាវបានចាត់ទុក រុយ គឺជាប្រភពចម្លងជំងឺដ៏អាក្រក់បំផុត ដែលអ្នកមិនគួរមិនអើពើឡើយ។
រុយនៅតំបន់ទីប្រជុំជនមានផ្ទុកបាក់តេរីកាន់តែច្រើន ដូច្នេះអ្នកវិទ្យាសាស្ត្របានណែនាំមិនឲ្យទទួលទានអាហារក្នុងទីក្រុងដែលគ្មានអនាម័យនោះទេ។ លោកវេជ្ជបណ្ឌិត Donald Bryant បាននិយាយថា រុយ នៅលើពិភពលោកមានផ្ទុកបាក់តេរីចំនួន ៣៥១ប្រភេទផ្សេងៗគ្នា ហើយវាអាចហោះហើរបានគ្រប់ទីកន្លែង ជាពិសេសតំបន់ដែលមានគំនរសំរាម និងកន្លែងដែលមានភាពកង្វក់។
នៅក្នុងតួខ្លួនរបស់សត្វរុយកន្លែងដែលសម្បូរបាក់តេរី គឺស្លាប និងជើង ប៉ុន្តែជើងរបស់វាមានរោមតូចៗដែលងាយនឹងបាក់តេរីជ្រកកោនច្រើនបំផុត។ ដូច្នេះប្រសិនបើវាទំលើចំណីអាហារ ភ្លាមបាក់តេរីទាំងនោះនឹងចម្លងភ្លេត ដែលបណ្តោលឲ្យអ្នកទទួលទានជួបបញ្ហាឈឺពោះ រាក ក្អួតចង្អោរ ឬកើតជំងឺដំបៅក្រពះពោះវៀនជាដើម។
លោកវេជ្ជបណ្ឌិត Stephan Schuster នាយកស្រាវជ្រាវនៅសាកលវិទ្យាល័យ Nanyang Technological នៃប្រទេសសឹង្ហបុរី បាននិយាយថា បាក់តេរីនៅលើសត្វរុយ អាចរស់រាន ហើយរីកធំធាត់យ៉ាងឆាប់រហ័ស នៅពេលដែលវាចម្លងទៅកាន់អាហារណា ឬវត្ថុអ្វីមួយ។
ដូច្នេះហើយ គ្រប់គ្នាគួរតែមានការប្រុងប្រយ័ត្នចំពោះការរក្សាទុកអាហារដោយគ្របឲ្យបានជិតល្អ ឬកុំទិញអាហារណាដែលគ្មានអនាម័យត្រឹមត្រូវ៕
ប្រភព៖ soha
មតិយោបល់