ព័ត៌មានសុខភាព

ស្វែងយល់ពីការទទួលទានកាហ្វេដែលត្រឹមត្រូវ ហើយផ្តល់ប្រយោជន៍សម្រាប់សុខភាព

កាហ្វេ គឺជាភេសជ្ជៈមួយប្រភេទដែមានភាពពេញនិយមខ្លាំងបំផុតសម្រាប់មនុស្សទូទៅ ហើយមានអត្ថប្រយោជន៍ជាច្រើនដល់សុខភាព ប្រសិនបើទទួលទានបានត្រឹមត្រូវ។

ការទទួលទានកាហ្វេចាប់ពី ៤០០មីលីក្រាម ទៅ ៥០០មីលីក្រាមជារៀងរាល់ថ្ងៃ ត្រូវបានគេចាត់ទុកថា មានសុវត្ថិភាពមិនបណ្តោលឲ្យមានផលប៉ះពាល់ដូចជា ស្ទះសរសៃឈាមបេះដូង គេងមិនលក់ វិលមុខ និងចក្ខុវិស័យមើលមិនច្បាស់នោះទេ។ អ្នកឯកទេសផ្នែកសុខាភិបាលមិនបានកំណត់ស្តង់ដានៃចំនួនកាហ្វេជាពែងនោះទេ ព្រោះមានហាងមួយចំនួនដែលលក់ឲ្យអាតិថិជនជួនកាលប្រើកាហ្វេតិច ហើយជួនកាលប្រើកាហ្វេច្រើនមិនជាក់លាក់ឡើយ។

តើពេលណាទើបល្អបំផុតក្នុងការទទួលទានកាហ្វេ?
លោកវេជ្ជបណ្ឌិត Steven Mille អ្នកឯកទេសផ្នែកប្រព័ន្ធសរសៃប្រសាទនៅមហាវិទ្យាល័យ Army Medical បាននិយាយថា ពេលវេលាដ៏ល្អបំផុតក្នុងការទទួលទានកាហ្វេឲ្យមានអត្ថប្រយោជនដល់សុខភាព គឺនៅចន្លោះម៉ោង ៩កន្លះ ទៅម៉ោង ១១កន្លះពេលព្រឹក។ ជាពិសេសការទទួលទានកាហ្វេនៅម៉ោង ១០កន្លះ នឹងទទួលបានប្រសិទ្ធភាពទ្វេរដង ព្រោះជាតិកាហ្វេអ៊ីនអាចជួយរំញោចប្រព័ន្ធសរសៃប្រសាទកណ្តោលឲ្យមានសកម្មភាពល្អប្រសើរ។

ផ្ទុយទៅវិញ ការទទួលទានកាហ្វេនៅចន្លោះម៉ោង ១២ ទៅ ១រលៀស និងម៉ោង ៥កន្លះទៅ ៦កន្លះល្ងាច វាអាចធ្វើឲ្យកម្រិតនៃអ័រម៉ូន cortisol កើនឡើងខ្ពស់បំផុត ដោយសារតែការរំញោចជាតិកាហ្វេអ៊ីន។ ចំណុចនេះហើយដែលអាចធ្វើឲ្យរាងកាយមិនអាចទទួលបានអត្ថប្រយោជន៍ពីកាហ្វេបាននោះទេ៕

ប្រភព៖ soha

មតិយោបល់