ព័ត៌មានសុខភាព

ធាតុផ្សំពីរមុខលាយបញ្ចូលគ្នា មានប្រសិទ្ធភាពសម្រកទម្ងន់ពូកែលើសគេ

ដើម្បីធ្វើការសម្រកទម្ងន់មានប្រសិទ្ធភាពដូចបំណងទាមទារឲ្យអ្នកមានការអត់ធ្មត់ និងតាំងចិត្តខ្ពស់បំផុត ព្រោះការសម្រកទម្ងន់មិនងាយស្រួលដូចជាមាត់និយាយនោះទេ។

ក្រៅពីការធ្វើលំហាត់ប្រាណ និងតមរបបអាហារដែលសម្បូរជាតិខ្លាញ់ច្រើន នៅមានវិធីម្យ៉ាងទៀតក៏អាចជួយសម្រកទម្ងន់យ៉ាងមានប្រសិទ្ធភាពដូចគ្នាដែរ។ ម្រះ គឺជាផ្លែឈើមួយប្រភេទដែលមានរសជាតិល្វី ហើយពុំសូវមានអ្នកចូលចិត្តប៉ុន្មាននោះទេជាពិសេសក្មេងៗតែម្តង។ ក៏ប៉ុន្តែ ម្រះ ត្រូវបានគេទទួលស្គាល់ថា ពិតជាមានអត្ថប្រយោជន៍លើសលប់សម្រាប់សុខភាព ហើយក្នុងនោះក៏អាចជួយសម្រកទម្ងន់បានផងដែរ។

ដូច្នេះសម្រាប់សុខភាពនារី សុភាពបុរសទាំងឡាយដែលត្រូវការសម្រកទម្ងន់ពិតជាជ្រើសមិនខុសឡើយ ព្រោះវាមានផ្ទុកសារធាតុរ៉ែ វីតាមីន និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជំរុញដក់ការរំលាយអាហារ កាត់បន្ថយកម្រិតជាតិស្ករក្នុងឈាម អាចជួយរំលាយជាតិខ្លាញ់ក្នុងរាងកាយបានយ៉ាងឆាប់រហ័ស និងជួយជំញោចថ្លើមដើម្បីបញ្ចេញជាតិពុល។

ធាតុផ្សំ៖

  • ផ្លែម្រះ
  • ទឹកក្រូចឆ្មារ

របៀបអនុវត្ត៖
១.យកម្រះមួយផ្លែធំល្មមមកលាងទឹកឲ្យស្អាត រួចហាន់ជាចំណិតស្តើង(កុំភ្លេចយកគ្រាប់ចេញ)។
២.ដាក់ចូលក្នុងម៉ាស៊ីនក្រឡុក និងក្រឡុករហូតក្លាយទៅជាល្បាយម៉ត់ល្អ។
៣.ប្រើស្បៃច្រោះយកកាកចេញ ហើយបន្ថែមទឹកក្រូចឆ្មារ១ស្លាបព្រាបាយដើម្បីកាត់បន្ថយជាតិល្វីង។
៤.បន្ទាប់មកទទួលទានភ្លាមៗ មុនពេលញ៉ាំអាហារពេលព្រឹក។
៥.អ្នកត្រូវទទួលទានមួយថ្ងៃមួយកែវជារៀងរាល់ថ្ងៃ ដើម្បីឆាប់ទទួលបានផល៕

ប្រភព៖ boldsky

មតិយោបល់