សាកស្រមៃបន្តិចមើល ប្រសិនបើអ្នកកំពុងតែបង្កើតសេចក្តីស្នេហាដ៏ពុះកញ្ជ្រោល ស្រាប់តែមានក្លិនមិនល្អភាយឡើង តើមានរឿងអ្វីកើតឡើង? នេះមិនត្រឹមតែជាក្តីអាម៉ាស់មួយសម្រាប់មនុស្សស្រី ហើយធ្វើឲ្យដៃគូអស់អារម្មណ៍នោះទេ វាក៏បង្ហាញពីបញ្ហាសុខភាពដែរ។
ក្លិនតំបន់ឯកជន អាចបណ្តោលមកពីការឆ្លងមេរោគផ្សិត ការលូតលាស់នៃបាក់តេរី ភាពស្ងួត ជំងឺកាមរោគ អតុល្យភាពកម្រិត pH ជំងឺមហារីកមាត់ស្បូន…។ តើធ្វើដូចម្តេច ទើបអាចកម្ចាត់ក្លិនអាក្រក់នេះបានទៅ? បើយោងតាមគេហទំព័រ boldsky បានបង្ហាញថា បញ្ហាក្លិនអាក្រក់អាចដោះស្រាយបាន ដោយប្រើប្រាស់វិធីងាយៗតែប៉ុណ្ណោះ។
១.លាង និងជូតឲ្យស្អាត
ដើម្បីរក្សាអនាម័យតំបន់ឯកជន រឿងដំបូងដែលអ្នកត្រូវធ្វើ គឺឧស្សាហ៍លាងសម្អាតរាងកាយដូចជាតំបន់ផ្សេងៗដែរ។ ការលាងសម្អាតតំបន់ឯកជនជាមួយនឹងទឹកក្តៅឧណ្ឌៗនៅពេលអ្នកងូតទឹក និងជូតសម្អាតឲ្យស្ងួតដោយប្រើក្រណាត់ទន់ៗ មួយថ្ងៃ២ទៅ៣ដង ដើម្បីកាត់បន្ថយញើសដែលបណ្តោលឲ្យមានក្លិនអាក្រក់។
២.ប្តូរខោក្នុងមួយថ្ងៃពីរដង
ត្រូវប្រាដកថា អ្នកផ្លាស់ប្តូរខោទ្រនាប់ជារៀងរាល់ថ្ងៃ ឬពីរដងក្នុងមួយថ្ងៃប្រសិនបើអ្នកមានអារម្មណ៍ថា ញើសច្រើន។ ការបែកញើសនៅក្នុងតំបន់ឯកជនអាចនាំឲ្យមានការលូតលាស់នៃផ្សិតក្នុងទ្វារមាសអាចបណ្តោលឲ្យមានក្លិនអាក្រក់។ ការផ្លាស់ប្តូរខោក្នុង ហើយលាងសម្អាតបន្ទាប់ពីការដើរ ឬធ្វើលំហាត់ប្រាណជាកត្តាដ៏ចាំបាច់។
៣.ទទួលទានទឹកដោះគោយ៉ាអួ
ទឹកដោះគោយ៉ាងអួ មានផ្ទុកសារធាតុប្រូបាយអូទិក ដែលអាចជួយបង្កើនការលូតលាស់បាក់តេរីល្អនៅក្នុងតំបន់ឯកជន កម្ចាត់បាក់តេរីអាក្រក់ និងរក្សាកម្រិត pH ធម្មជាតិនៃតំបន់ឯកជន ដូច្នេះក្លិនអាក្រក់នឹងជៀសទៅឆ្ងាយ។
៤.ទទួលទានទឹកឲ្យបានច្រើន
យ៉ាងហោចណាស់ អ្នកត្រូវទទួលទានទឹក ២ទៅ៣លីត្រក្នុងមួយថ្ងៃ ដើម្បីរក្សាតំបន់ឯកជនឲ្យមានសំណើម និងបង្កើតបាក់តេរីល្អដើម្បីបំបាត់ក្លិន។
៥.ទឹកខ្មេះប៉ោម
ការលាយទឹកខ្មេះប៉ោម នៅក្នុងទឹកក្តៅឧណ្ឌៗ ក៏អាចជួយកាត់បន្ថយបាក់តេរីដែលជាភ្នាក់ងារបង្ករោគបានដែរ។ អ្នកគ្រាន់តែលាយទឹកខ្មេះប៉ោមមួយពែងទៅក្នុងអាងទឹក ហើយចុះត្រាំប្រហែលជា ២០នាទី។ ឧស្សាហ៍អនុវត្តបែបនេះ ២ទៅ៣ដងក្នុងមួយសប្តាហ៍ តំបន់ឯកជនរបស់អ្នកនឹងលែងមានក្លិនអាក្រក់ទៀតហើយ។
ចំណាំ៖ ប្រសិនបើក្លិនអាក្រក់មានសភាពធ្ងន់ធ្ងរ អ្នកគួរតែប្រញាប់ពិគ្រោះជាមួយអ្នកជំនាញ ដើម្បីទទួលបានការព្យាបាលដ៏ត្រឹមត្រូវ៕
ប្រភព៖ boldsky
មតិយោបល់