ដឹងទេ ទម្លាប់នៅពេលព្រឹកដែលអ្នកគ្រប់គ្នាធ្វើរាល់ថ្ងៃ អាចប៉ះពាល់ដល់សុខភាព? តាមពិតដោយសារតែភាពខ្ជិលច្រអូស បានធ្វើឲ្យមនុស្សជាច្រើនតែងតែមើលរំលង ឬប្រព្រឹត្តទង្វើមួយចំនួន ទាំងមិនដឹងថាអាចបង្កគ្រោះដល់ខ្លួនឡើយ។
តើទម្លាប់ ឬទង្វើអ្វីខ្លះ ដែលអ្នកមិនគួរធ្វើនៅពេលព្រឹក? បើចង់ដឹងច្បាស់ សូមស្វែងយល់ជាមួយនឹងអត្ថបទដូចខាងក្រោម៖
១.ខ្ជិលងូតទឹកនៅពេលព្រឹក
មនុស្សមួយចំនួន តែងតែខ្ជិលងូតទឹក នៅពេលព្រឹកព្រលឹម ជាពិសេសនារដូវរងា ដោយគ្រាន់តែយកទឹកលុបលាងមុខ ហើយក៏ទៅធ្វើការតែម្តង។ ទម្លាប់បែបនេះមិនល្អនោះទេ ព្រោះក្រោយពេលសម្រាកយកកម្លាំពេញមួយយប់ រាងកាយអាចជាប់នូវភាពកខ្វក់ ព្រមទាំងញើសដែលបង្កឲ្យធំក្លិនអាក្រក់។
បើយោងតាមអ្នកជំនាញនៅសាលកវិទ្យា Harvard បានបង្ហាញថា ការងូតទឹកនៅពេលព្រឹក នឹងជួយឲ្យអ្នកមានអារម្មណ៍ស្រស់ថ្លា ជំរុញដល់សកម្មភាពខួរក្បាល និងជួយឲ្យប្រព័ន្ធភាពស៊ាំដំណើរការបានល្អ។
២.ទទួលទានអាហារពេលព្រឹកហើយដុសធ្មេញភ្លាមៗ
ការដុសធ្មេញភ្លាមៗ បន្ទាប់ពីទទួលទានអាហារពេលព្រឹក អាចធ្វើឲ្យធ្មេញអាចឆាប់ខូច ជាពិសេសការបរិភោគផ្លែឈើ ឬទឹកក្រូចសូដា ជាដើម។ ដូច្នេះ អ្នកគ្រាន់តែធ្វើការខ្ពុរមាត់ ឬប្រើក្រណាត់ស្អាតចេញ ហើយបើចង់ដុសធ្មេញគួរតែរងចាំរយៈពេល ៣០នាទីសិន។
៣.ទទួលទានកាហ្វេខ្មៅ
ការទទួលទានកាហ្វេខ្មៅ ទាំងពោះទទេ អាចបណ្តោលឲ្យអ្នកកើតជំងឺ រលាកក្រពះ។ បើតាមការស្រាវជ្រាវបានបង្ហាញថា ពេលវេលាដ៏ល្អបំផុតក្នុងការទទួលទានកាហ្វេ គឺបន្ទាប់ពីភ្ញាក់ពីគេង ៣ទៅ ៤ម៉ោង។ តែទោះជាយ៉ាងណា អ្នកគួរតែបន្ថែមទឹកដោះគោ ចូលបន្តិច ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់ក្រពះ។
៤.ទុកភួយ ឬខ្នើយគ្មានសណ្នាប់ធ្នាប់
ការទុកភួយ ឬខ្នើយ គរចោលរប៉ាត់រប៉ាយនៅលើពូក មិនត្រឹមតែអត់សណ្តាប់ធ្នាប់ប៉ុណ្ណោះទេ វាថែមទាំងក្លាយជាកន្លែងប្រមូលផ្តុំទៅដោយ ពពួកមេរោគ ថែមទៀតោង។ ព្រោះនៅពេលគេង អ្នកនឹងបែកញើស ហើយជាតិសំណើមដែលនៅជាប់ជាមួយភួយ ឬខ្នើយ អាចបង្កភាពងាយស្រួលដល់ពពួកមេរោគ លូតលាស់យ៉ាងឆាប់រហ័ស។ ហេតុនេះ អ្នកវិទ្យាសាស្ត្របានណែនាំថា នៅពេលក្រោកពីគេង អ្នកត្រូវយកភួយ ឬខ្នើយ ដាក់ហាលសំដឹលឲ្យស្ងួត។
៥.លេងទូរស័ព្ទពេលចូលបង្គន់
អ្នកណាខ្លះ មានទម្លាប់ចូលបង្គន់ដៃកាន់ទូរស័ព្ទចុចមើលសារ? បើអ្នកជាមនុស្សម្នាក់ដែលមានទម្លាប់បែបនេះដែរ គួរតែឈប់ទៅ។ ព្រោះអ្នកអាចប៉ះពាល់ដល់សុខភាព ដោយសារតែការចំណាយពេលអង្គុលើបង្គន់យូរ ហើយទីនេះទៀតសោធ ក៏សម្បូរទៅដោយបាក់តេរីរាប់រយប្រភេទ ដែលងាយនឹងហើរមកទុំទូរស័ព្ទ។
ដូច្នេះ ដើម្បីគេងចេញពីហានិភ័យផ្សេងៗចំពោះសុខភាព គ្រប់គ្នាគួរតែជៀសវាងទម្លាប់អាក្រក់ទាំង ៥ចំណុចនៅខាងលើនេះ៕
ដកស្រង់ពី៖ soha
មតិយោបល់