សាច់មាន់ គឺជាអាហារដ៏ពេញនិយមខ្លាំងបំផុតពីសំណាក់មនុស្សជាច្រើននៅទូទាំងពិភពលោក ដោយសារតែវាមានរស់ជាតិឆ្ងាញ់ ហើយសម្បូរអាហារូបត្ថម្ភសម្រាប់រាងកាយ។ ប៉ុន្តែទន្ទឹមនឹងការផ្តល់អត្ថប្រយោជន៍ដ៏ច្រើនលើសលប់ សាច់មាន់ក៏ផ្តល់នូវគុណសម្បត្តិវិញផងដែរ ចំពោះអ្នកជំងឺមួយចំនួន។ តើអ្នកជំងឺប្រភេទណាទៅដែលគួរតែតមសាច់មាន់? ចង់ដឹង សូមស្វែងយល់ជាមួយនឹងអត្ថបទខាងក្រោម៖
អ្នកជំងឺសម្ពាធឈាម
ត្រូវចាំថា សាច់មាន់មិនមែនជាអាហារដែលមានសុវត្ថិភាព ចំពោះអ្នកកើតជំងឺសម្ពាធឈាមឡើងខ្ពស់ឡើយ។ ប្រសិនបើអ្នកហាមឃាត់ចិត្តខ្លួនឯងមិនបាន ហើយនៅតែបរិភោគច្រើនទៀតនោះ បណ្តោលឲ្យរាងកាយមានការកើនឡើងកូឡេស្តេរ៉ុល និងសម្ពាធឈាមកាន់តែខ្លាំង។ យកល្អគួរតែញ៉ាំឲ្យមានដែនកំណត់ ឬជៀសវាងតែម្តង ដើម្បីបង្ការស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរ។
មនុស្សដែលមានដំបៅក្លាយ
មិនថាអ្នកជាមនុស្សក្មេង ឬក៏ចាស់នោះទេ ប្រសិនបើមានដំបៅក្លាយ កុំប៉ះពាល់សាច់មាន់ឲ្យសោះ។ ព្រោះសាច់មាន់អាចធ្វើឲ្យរាងកាយឡើងកំដៅ ដែលងាយនឹងបង្កឲ្យរបួសមានសភាពហើម និងកើតដំបៅខ្ទុះ។ លើសពីនេះ ការទទួលទានសាច់មាន់អាចបង្កឲ្យដំបៅរបស់អ្នកកាន់តែរីកមុខធំឡើងៗ ធ្វើឲ្យរាងកាយមិនអាចគ្រប់គ្រងការរីករាលដាលនៃដំបៅនេះបានឡើយ។
ម្យ៉ាងវិញទៀត ដំបៅក្លាយអាចបណ្តោលឲ្យស្បែកមានស្លាកស្នាម ឬជាំខ្មៅខ្លាំងបន្សល់ទុកនៅលើស្បែក បន្ទាប់ពីជាសះស្បើយ។
អ្នកកើតជំងឺអុតស្វាយ
ដើម្បីព្យាបាលជំងឺអុតស្វាយឲ្យឆាប់ជាសះស្បើយ រឿងសំខាន់ដែលអ្នកជំងឺគ្រប់រូបត្រូវតែធ្វើខានពុំបាន គឺប្រើប្រាស់ថ្នាំតាមវេជ្ជបញ្ជា និងធ្វើការតមអាហារ។ ចំពោះអាហារដែលត្រូវតម គឺសាច់មាន់ ជាពិសេសស្បែកតែងម្តង ព្រោះវាអាចបង្កឲ្យស្បែករបស់អ្នកជំងឺរងនូវការរលាកកាន់តែខ្លាំង ហើយអាចបន្សល់ស្លាកស្នាមច្រើនពេញរាងកាយ៕
ប្រភព៖ soha
មតិយោបល់