ផាសិន ឬគេហៅម្យ៉ាងទៀតថា ក្រូចវល្លិ៍ គឺជាផ្លែឈើមួយប្រភេទដែលមានសំបកពណ៌ស្វាយ ឬក៏លឿង ហើយមានដើមកំណើតចេញពីទ្វីបអាហ្វ្រិក។ ប៉ុន្តែឥឡូវនេះនៅលើទីផ្សានានានៅក្នុងប្រទេសកម្ពុជាយើងក៏សម្បូរមិនខ្វះដែរ។ ភាគច្រើនគេនិយមយកផ្លែឈើមួយប្រភេទនេះទៅក្រឡុកសម្រាប់ទទួលទាន ព្រោះវាមានរស់ជាតិជូរអែមគួរឲ្យចង់ពិសារ។ ក្រៅពីនេះវាមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម វីតាមីន C ជាតិសរសៃ ដែលមានអត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាព។ ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍មួយចំនួនដែលបានមកពី ផ្លែផាសិន៖
១.សម្បូរសារធាតុប្រឆាំងអុកស៊ីតកម្ម
ផាសិន គឺជាផ្លែឈើមួយប្រភេទនេះ ដែលសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម អាចជួយកាត់បន្ថយការខូចខាតដោយសារតែរ៉ាឌីកាល់សេរី ដែលបង្កទៅជាជំងឺផ្សេងៗ ជាពិសេសមហារីក។
២.ជំរុញដល់ការផលិតស្រទាប់ខូឡាជែន
ការផលិតស្រទាប់ខូឡាជែនកាន់តែតិច ធ្វើស្បែករបស់អ្នកកាន់តែវិវត្តទៅរកភាពចាស់កាន់តែលឿន។ ក៏ប៉ុន្តែផ្លែផាសិន មានសមត្ថភាពអាចជួយជំរុញឲ្យផលិតស្រទាប់ខូឡាជែនឡើងវិញ ដែលអាចរក្សាស្បែករបស់អ្នកឲ្យមានភាពបត់បែន និងក្មេងជាងវ័យ។
៣.ការពារស្បែកប្រឆាំងនឹងពន្លឺព្រះអាទិត្យ
ការប៉ះពាល់ទៅនឹងពន្លឺព្រះអាទិត្យ គឺជាមូលហេតុចម្បងដែលធ្វើឲ្យស្បែករបស់អ្នកលេចឡើងនូវស្នាមអុជខ្មៅ និងមើលទៅកាន់តែចាស់។ តែទោះជាយ៉ាងណាផ្លែផាសិន អាចជួយការពារស្បែកប្រឆាំងនឹងផលប៉ះពាល់នៃពន្លឺព្រះអាទិត្យយ៉ាងពូកែបំផុត។
៤.កាត់បន្ថយការឈឺចាប់ដែលទាក់ទងទៅនឹងជំងឺរលាកសន្លាក់ឆ្អឹង
ជំងឺរលាកសន្លាក់ឆ្អឹងជង្គង់ គឺជាជំងឺសន្លាក់ដ៏ឈឺចាប់បំផុត ដែលអាចធ្វើឲ្យអ្នកជំងឺអសមត្ថភាពក្នុងការដើរ។ ប៉ុន្តែការសិក្សាមួយបានបង្ហាញថា ផ្លែផាសិន គឺមានសមត្ថភាពអាចជួយកាត់បន្ថយការឈឺចាប់ និងពង្រឹងសន្លាក់ឲ្យមានសុខភាពល្អឡើងវិញ។
៥.ជួយសម្រកទម្ងន់
ជាតិសរសៃដ៏សម្បូរបែប ដែលមាននៅក្នុងផ្លែផាសិន គឺជាអាហារូបត្ថម្ភដ៏ល្អបំផុតក្នុងការសម្រកទម្ងន់ ព្រោះវាអាចធ្វើឲ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ ញ៉ាំអាហារតិចជាងមុន។ ក្រៅពីនេះ ផ្លែផាសិន ក៏ផ្តល់នូវសារធាតុបំប៉នជាច្រើនដែលរាងកាយត្រូវការចាំបាច់ផងដែរ៕
ប្រភព៖ thehealthsite
មតិយោបល់