ព័ត៌មានសុខភាព

ហេតុផលដែលអ្នកមិនគួរទិញនំប៉័ងមកបរិភោគ

មិនថានំប៉័ង នំសាំងវ៉ិច ឬអ្វីផ្សេងៗនោះទេ មនុស្សភាគច្រើនតែងតែចូលចិត្តបរិភោគជារៀងរាល់ថ្ងៃ។ ប៉ុន្តែយើងគ្រប់គ្នាមិនទាន់ដឹងថា អាហារទាំងនោះអាចមានផលប៉ះពាល់ដល់សុខភាពនោះឡើយ។ ខាងក្រោមនេះជាមូលហេតុមួយចំនួនដែលអ្នកមិនគួរបរិភោគនំប៉័ងឡើយ៖

សារធាតុចិញ្ចឹមមិនគ្រាប់គ្រាន់
នំប៉័ងមិនដូចជាអាហារផ្សេងៗទៀតនោះទេ វាធ្វើឲ្យអ្នកញ៉ាំមិនបានទទួលបានអត្ថប្រយោជន៍ ដូចជាជាតិសសៃដែលបានមកពីផ្លែឈើ ឬគ្រាប់ធញ្ញជាតិនោះឡើយ។ បើនំបុ័ងធ្វើពីស្រូវសាលី វាប្រសើបន្តិច ប៉ុន្តែប្រសិនបើអ្នកត្រូវការធាតុចិញ្ចឹម គួរជ្រើសនំប៉័ងដែលធ្វើពីគ្រាប់ធញ្ញជាតិជាការប្រសើរបំផុត។

មានជាតិអំបិលច្រើន
ភាគច្រើននៃប្រភេទនំប៉័ង ជាពិសេសនំដែលអ្នកបានទិញពីផ្សារទំនើប វាមានជាតិអំបិលច្រើន។ ដូច្នេះប្រសិនបើអ្នកបរិភោគច្រើន នោះចំនួននៃជាតិសូដ្យូមក្នុងរាងកាយរបស់អ្នកត្រូវបានកាត់បន្ថយយ៉ាងខ្លាំង។ ជាការពិតណាស់ប្រសិនបើអ្នកញុំនំបុ័ងមួយបន្ទះៗរៀងរាល់ពេល វាមិនមានផលប៉ះពាល់ណាមួយឡើយ។ ម្យ៉ាងវិញទៀតអ្នកអាចអាំងនំប៉័ងដោយខ្លួនឯងផ្ទាល់ដោយមិនបាច់បន្ថែមអំបិលក៏បាន។

ធ្វើឱ្យអ្នកឡើងទម្ងន់
នំប៉័ងសម្បូរទៅដោយ ជាតិស្ករ, អំបិល និងស្ករចម្រាញ់ ដែលអាចធ្វើឱ្យឡើងទម្ងន់ប្រសិនបើអ្នកបរិភោគច្រើន។ ការទទួលទាននំប៉័ងក្នុងកម្រិតមធ្យមគឺជាការល្អ ជាពិសេសអ្នកគួរឆ្លៀតពេល ដើម្បីសុខភាពតាមដែលអាចធ្វើទៅបាន។

នំប៉័ងមិនមែនជាអាហារញុាំឲ្យឆ្អែតទេ
ប្រសិនបើអ្នកជ្រើសរើសនំប៉័ងដែលខ្វះសារធាតុចិញ្ចឹមមកបរិភោគ អ្នកនឹងគ្មានអារម្មណ៍ថាឆ្អែតនោះទេ ដោយសារតែវាមិនអាចបំពេញតម្រូវការរបស់រាងកាយអ្នកបាន៕

bread

មតិយោបល់