ព័ត៌មានសុខភាព

អាហារ៤ប្រភេទ អាចប្រឆាំងនឹងការរលាក ហើយជួយសម្រកទម្ងន់ថែមទៀត

ការរលាក គឺជាយន្តការនៃរាងកាយដើម្បីការពារខ្លួនមិនឲ្យមានការខូចខាតកាន់តែធ្ងន់ធ្ងរ។ នៅក្នុងករណីរងរបួស ឬកើតជំងឺផ្សេងៗ រាងកាយនឹងបញ្ចូនកោសិកាឈាមសទៅកាន់តំបន់ដែលរងនូវផលប៉ះពាល់ និងបង្កើនលំហូរឈាម។ លទ្ធផលអាចនាំឲ្យមានការកើតមានបញ្ហារលាក ហើម និងឈឺចាប់។ ដូច្នេះ ការរលាក គឺជាការឆ្លើយតបធម្មតានៃប្រព័ន្ធភាពស៊ាំ ដើម្បីព្យាបាលរាងកាយឲ្យជាសះស្បើយឡើងវិញ។

ប៉ុន្តែប្រសិនបើ ប្រព័ន្ធភាពស៊ាំមានការប្រែប្រួលខ្លាំងពេក អាចបណ្តោលឲ្យកើតជំងឺរលាកសន្លាក់ រលាកស្បែក រលាកពោះវៀន និងរលាកផ្នែកផ្សេងៗទៀតនៃរាងកាយ។

ទោះជាយ៉ាងណា ប្រសិនបើអ្នកជៀសវាងអាហារកែច្នៃ ហើយព្យាយាមទទួលទានអាហារដែលមានសារធាតុប្រឆាំងអុកស៊ីតកម្ម ជាតិសរសៃ សារធាតុរ៉ែ និងអាស៊ីតខ្លាញ់អូមេហ្គា-៣… វាអាចជួយគាំទ្រដល់សុខភាពទូទៅ និងជួយបង្កើប្រព័ន្ធភាពស៊ាំឡើងវិញ។ ខាងក្រោមនេះ គឺជាអាហារដែលអាចជួយការពារការរលាក បង្កើនប្រព័ន្ធភាពស៊ាំ និងជួយសម្រកទម្ងន់៖

តែបៃតង
តែបៃតងត្រូបានគេទទួលស្គាល់ថា មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ ដែលមានឥទ្ធិពលខ្លាំងបំផុតក្នុងការប្រឆាំងនឹងការរលាក។ មិនតែប៉ុណ្ណោះ វាមានសមត្ថភាពអាចការពារការខូចខាតកោសិកាដោយសារតែការបំផ្លាញពីរ៉ាឌីកាល់សេរី និងកាត់បន្ថយការផលិតសារធាតុរាវដែលបង្កឲ្យហើមពោះ។

ស្ពៃខ្មៅ និងស្លឹកបន្លែពណ៌បៃតង
បន្លែទាំងនេះសម្បូរទៅដោយជាតិរ៉ែ និងវីតាមីនដូចជា ជាតិដែក កាល់ស្យូម និងសារធាតុ phytochemicals ដែលអាចប្រឆាំងនឹងជំងឺផ្សេងៗ។ ជាពិសេសជាតិសរសៃរបស់វា អាចជួយកាត់បន្ថយការរលាកផងដែរ។

ម្នាស់
ម្នាស់មានផ្ទុកសមាសធាតុសំខាន់ៗពីរយ៉ាង គឺ Bromelain និងអស់ស៊ីម ដែលអាចព្យាបាលការរលាក និងការពារឈាមកក។ មិនតែប៉ុណ្ណោះ វាក៏អាចជួយជំរុញដល់ប្រព័ន្ធភាពស៊ាំរបស់រាងកាយ ការពារការរលាកផងដែរ។

រមៀត
ធាតុផ្សំដ៏សកម្មដែលមាននៅក្នុងរមៀត មានប្រសិទ្ធភាពជាងថ្នាំប្រឆាំងនឹងការរលាកដែលមានប្រជាប្រិយដូចជា អាស្ពីរីន និងអ៊ីប៊ុយប្រូហ្វេន ទៅទៀត។ លើសពីនេះ រមៀតត្រូវបានគេប្រើប្រាស់ធ្វើជាថ្នាំប្រឆាំងនឹងការរលាកតាំងពីយូរលង់ណាស់មកហើយ៕

ប្រភព៖ myfitmagazine

មតិយោបល់