ថ្វីបើការទទួលទានស្រាបៀរច្រើនត្រូវបានគេចាត់ទុកថា ជាទម្លាប់មិនល្អសម្រាប់សុខភាពក៏ដោយ ប៉ុន្តែវាក៏មានអត្ថប្រយោជន៍ផងដែរប្រសិនបើអ្នកចេះប្រើប្រាស់បានត្រឹមត្រូវ។ ស្រាបៀរត្រូវបានគេរកឃើញថា មានផ្ទុកសារធាតុរ៉ែ វីតាមីន និងសារធាតុចិញ្ចឹមសំខាន់ៗដទៃទៀត ដែលល្អសម្រាប់សរសៃសក់។
តើស្រាបៀរមានផលល្អអ្វីខ្លះសម្រាប់សរសៃសក់?
១.ស្រាបៀរសម្បូរទៅដោយប្រូតេអ៊ីនដែលអាចជួយជួសជុលសក់ខូច និងស្តារសក់ឲ្យមានសុខភាពល្អឡើងវិញ។
២.ស្រាបៀរអាចជួយជំរុញដល់ការលូតលាស់នៃសរសៃសក់ និងធ្វើឲ្យសក់កាន់តែរឹងមាំ។
៣.សម្រាបៀរ អាចបណ្តុះសក់កាន់តែច្រើនដោយសារតែប្រូតេអ៊ីនរបស់វា។
៤.ស្រាបៀរមានផ្ទុកសារធាតុ biotin ដែលអាចជួយជំរុញដល់ការលូតលាស់នៃសរសៃសក់ ការពារស្បែកក្បាលកើតអង្គែ និងបញ្ឈប់បញ្ហាជ្រុះសក់។
ប៉ុន្តែថ្ងៃនេះ Post Health សូមធ្វើការចែករំលែកពីរបៀបប្រើប្រាស់ស្រាបៀរ ដើម្បីព្យាបាលបញ្ហាសក់ស្ងួតតែមួយចំណុចប៉ុណ្ណោះ។
ធាតុផ្សំ៖
- ស្រាបៀរកន្លះកែវ (ស្រាបៀរប្រភេទណាក៏បាន)
- ទឹកឃ្មុំ ១ស្លាបព្រាបាយ
- ស៊ុត ១គ្រាប់ (យកតែស៊ុតលឿង)
- ចេក ១ផ្លែ
របៀបអនុវត្ត៖
១.យកធាតុផ្សំទាំងអស់ទៅក្រឡុកឲ្យក្លាយទៅជាល្បាយ។
២.អនុវត្តល្បាយនេះ ឲ្យសព្វពេញស្បែកក្បាល និងសក់។
៣.បន្ទាប់មកយកកន្សែងរុំឲ្យជិតក្បាលរបស់អ្នក ហើយទុករយៈពេល ១ទៅ២ម៉ោង។
៤.លាងសម្អាតដោយប្រើសាប៊ូកក់សក់ដែលមានក្លិនស្រាល ឬសាប៊ូកក់សក់ដែលអ្នកប្រើរាល់ថ្ងៃ។
៥.ព្យាយាមអនុវត្តវិធីនេះ២ដងក្នុងមួយសប្តាហ៍ ដើម្បីជួយឲ្យសក់របស់អ្នកឆាប់មានសុខភាពល្អឡើងវិញ៕
ប្រភព៖ boldsky
មតិយោបល់