តើអ្នកធ្លាប់ត្រូវឃ្មុំទិចឬទេ? ពេលត្រូវឃ្មុំទិចភ្លាមអ្នកច្បាស់ជាមានការឈឺចាប់ ស្បែកឡើងហើមក្រហមបន្តិចម្តងៗ ហើយមានភាពរមាស់ថែមទៀត។ នេះដោយសារតែការជ្រាបនៃពិសឃ្មុំធ្វើឲ្យស្បែកមានប្រតិកម្មអាឡែស៊ី។ ប្រសិនបើអ្នកមិនធ្វើការព្យាបាល វានឹងហើមរហូតរយៈពេល ៣ទៅ៤ថ្ងៃទើបស្រករាបស្មើដូចដើមវិញ។ ទោះជាយ៉ាងណា បើយោងតាមគេហទំព័រ boldsky បានបង្ហាញថា ឃ្មុំទិចអាចព្យាបាលបានភ្លាមៗ ដោយប្រើធាតុផ្សំប្រចាំផ្ទះបាយសាមញ្ញៗប៉ុណ្ណោះ។
ខ្ទឹមស ត្រូវបានគេរកឃើញថា មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម អង់ទីអុកស៊ីដកម្ម និងសារធាតុប្រឆាំងការរលាក ដែលអាចជួយទប់ស្តាត់ការឈឺចាប់យ៉ាងមានប្រសិទ្ធភាព។
របៀបអនុវត្ត៖
១.ដំបូងអ្នកត្រូវយកខ្ទឹមស ទៅបុកឲ្យម៉ត់ រួចពូតយកទឹក។
២.បន្ទាប់មកលាបនៅត្រង់តំបន់ដែលត្រូវឃ្មុំទិច។
៣.ទុករយៈពេល ២០នាទី ទើបលាងសម្អាតចេញ។
ម្យ៉ាងវិញទៀត ប្រសិនបើអ្នករកខ្ទឹមសមិនទាន់ទេ អ្នកអាចប្រើប្រាស់ក្បាលទឹករបស់វា(ទឹកឃ្មុំ) មកលាបនៅត្រង់កន្លែងឃ្មុំទិច ហើយយកប្រើបង់រុំរយៈពេល ៣០នាទី ទើបស្រាយចេញ។
អនុវត្តវិធីនេះ ការឈឺចាប់នឹងត្រូវកាត់បន្ថយ និងហើមដោយសារតែពិសឃ្មុំនឹងត្រូវការបន្ថយបន្តិចម្តងៗរហូតទាល់តែលែងឈឺ៕
ប្រភព៖ boldsky
មតិយោបល់