សុខគឺជាសរីរាង្គសាច់ ដែលមានរូបរាងដូចជាខ្សែពួរ តភ្ជាប់ពីជញ្ជាំងនៃស្បូនអ្នកម្តាយទៅកាន់ ផ្ចិតរបស់ទារក។ វាមានតួនាទីសំខាន់បំផុតក្នុងការដឹងជញ្ចូនអុកស៊ីសែន និងអាហារូបត្ថម្ភពីម្តាយ ទៅកាន់ទារកដែលកំពុងតែលូតលាស់ រហូតដល់ទារកកើតទើបត្រូវបានគេផ្តាច់ចោល។ ទោះជាយ៉ាងណា បើយោងតាមគេហទំព័រ boldsky បានបង្ហាញថា សុកមានតួនាទីដ៏ច្រើនលើសលប់ ដែលយើងគ្រប់គ្នាពុំនឹកស្មានដល់។
ជាភ្នាក់ងារដឹកជញ្ចូន
សុក ជាភ្នាក់ងារដឹកជញ្ចូនអាហារូបត្ថម្ភពីរាងកាយរបស់អ្នកម្តាយទៅកាន់ទារក។ ដំបូងឈាមត្រូវឆ្លងការតាមរយៈសុក បន្ទាប់មកបញ្ចូនទៅកាន់ទងផ្ចិត ទើបចូលទៅក្នុងខ្លួនទារកតាមក្រោយ។
ជាឧបករណ៍ចម្រោះជំនួសតម្រងនោម
ពេលទារកបង្កកំណើតដំបូង តម្រងនោម និងប្រព័ន្ធទឹកនោមរបស់ទារកមិនទាន់លូតលាស់នៅឡើយ។ ក្នុងដំណាក់កាលនេះ សុកដើរតួនាទីជំនួសតម្រងនោម ក្នុងការច្រោះឈាម និងញែកសារធាតុពុល ឬសារធាតុដែលបង្កគ្រោះថ្នាក់ផ្សេងៗទៀត ហើយបញ្ចេញចោលតាមប្រព័ន្ធទឹកនោម និងកាកសំណល់របស់អ្នកម្តាយ។
ដើរតួនាទីជំនួសសួត
សុកដើរតួនាទីយ៉ាងសំខាន់ក្នុងការច្រោះ និងបញ្ចូនអុកស៊ីសែនទៅកាន់ទារក។ ព្រោះដំណាក់កាលលូតលាស់ ទារកមិនអាចដកដង្ហើដោយខ្លួនឯងបានទេ លុះត្រាតែចាប់កំណើតហើយភ្លាមទើបអាចដកដង្ហើមបាន។
ជួយលាងសម្អាតកាកសំណល់ទារក
សូម្បីតែក្នុងស្បូនក៏ទារកអាចផលិតកាកសំណល់ជីវសាស្ត្រដែរ។ កាកសំណល់ជីវសាស្ត្រនេះ ត្រូវបាននាំត្រឡប់ទៅកាន់រាងកាយម្តាយវិញ ដើម្បីបញ្ចេញចោលតាមរយៈសុក។
បង្ការការឆ្លងមេរោគ
សុក អាចជួយការពារការលាយឈាមរបស់អ្នកម្តាយជាមួយនឹងទារក។ ដំណើរការនេះអាចជួយរក្សាការឆ្លងជំងឺជាច្រើន មិនឲ្យប៉ះពាល់ដល់រាងកាយរបស់ទារកឡើយ។
ជួយគ្រប់គ្រងជាតិស្កររបស់ទារក
សុក អាចបង្កើតអ័រម៉ូនជាច្រើនដើម្បីជួយរក្សាជាតិស្ករ lactose និងជួយគ្រប់គ្រងការដឹកជញ្ជូនជាតិស្ករក្នុងឈាមរបស់អ្នកម្តាយមកកាន់ទារកយ៉ាងមានប្រសិទ្ធភាព។
ជួយរំលាយអាហារ
អាហារដែលអ្នកបរិភោគដំបូងត្រូវធ្វើដំណើរឆ្លងកាត់តាមរយៈប្រព័ន្ធរំលាយអាហាររបស់អ្នក ក៏ប៉ុន្តែភាគល្អិតនៃអាហារនៅតែមិនមានលក្ខណៈសាមញ្ញសម្រាប់ទារកឡើយ។ ដូច្នេះសុក ជាអ្នករំលាយបន្តទៀត ដើម្បីជួយឲ្យទារកមានលទ្ធភាពស្រួបយកលឿន និងមានប្រសិទ្ធភាព។
ជួយផលិតអ័រម៉ូន Estrogen និង Progesterone
សុក អាចផលិតអ័រម៉ូនសំខាន់ៗពីរយ៉ាង គឺ Estrogen និង Progesterone។ អ័រម៉ូនទាំងនេះអាចជួយក្នុងការអភិវឌ្ឍជាលិការបស់អ្នកម្តាយដូចជា សុដន់ និងស្បូន។ មិនតែប៉ុណ្ណោះ វាក៏អាចជួយក្នុងការបញ្ឈប់ ឬចាប់ផ្តើមកាត់បន្ថយហានិភ័យមួយចំនួនដែលអាចកើតមានឡើង៕
ប្រភព៖ boldsky
មតិយោបល់