បើយោងតាមរបាយការណ៍ដែលបង្ហាញដោយកាសែត New England Journal of Medicine បានឲ្យដឹងថា ករណីស្ត្រីអាយុ ៦៦ឆ្នាំម្នាក់ដែលរស់នៅរដ្ឋ Massachusetts សហរដ្ឋអាមេរិក បានឆ្លងជំងឺក្អកអស់រយៈពេល ២សប្តាហ៍ និងមានការឈឺចាប់នៅត្រង់ពោះផ្នែកខាងស្តាំ។
ថ្នាំដែលត្រូវបានចេញវេជ្ជបញ្ជាឲ្យគាត់ ដើម្បីព្យាបាលជំងឺគ្រុនផ្តាសាយមិនមានប្រសិទ្ធភាពកាត់បន្ថយជំងឺនេះទេ។ ប្រាំថ្ងៃក្រោមក គាត់បានត្រលប់ទៅគ្លីនិកវិញ ហើយបានបង្ហាញពីស្នាមជាំដ៏ធំនៅខាងស្តាំ។ សញ្ញានេះព្រមានយ៉ាងច្បាស់អំពីអ្វីដែលធ្ងន់ធ្ងរជាងជំងឺគ្រុនផ្តាសាយទៅទៀត។
ភ្លាមៗនោះ គាត់ត្រូវបានគ្រូពេទ្យធ្វើការស្តេន ហើយរកឃើញឆ្អឹងជំនីបាក់ពីរកាំដោយសារតែក្អកធ្ងន់ធ្ងរពេក។ ការធ្វើតេស្តបានបញ្ជាក់ថា នាងបានឆ្លងមេរោគ Bordetella pertussis ដែលជាប្រភេទនៃជំងឺក្អកមាន់។

បើយោងតាមស្ត្រីរូបនេះបានបញ្ជាក់ថា គាត់បានទទួលវ៉ាក់សាំងបង្ការជំងឺក្អកមាន់អស់រយៈពេល៨ឆ្នាំ មកហើយ ហើយគាត់ក៏មិនដែលបានទាក់ទងជាមួយនរណាម្នាក់ដែរនាពេលថ្មីៗនេះ។
អាការក្អក គឺជាជំងឺមួយដែលកើតមានដោយសារតែជំងឺផ្តាសាយ ក៏ប៉ុន្តែវាកម្រនឹងមានបញ្ហាក្អកធ្ងន់ធ្ងរណាស់សម្រាប់មនុស្សពេញវ័យ និងនាំឲ្យមានផលវិបាករហូតដល់បាក់ឆ្អឹងជំនី។
រោគសញ្ញាដំបូងនៃជំងឺក្អកមាន់ មានដូចជាច្រមុះ ភ្នែកមានពណ៌ក្រហម ឈឺបំពងក និងសីតុណ្ហភាពរាងកាយឡើងខ្ពស់។ ការក្អកធ្ងន់ធ្ងរ ជាធម្មតាចាប់ផ្តើមប្រហែលជាមួយសប្តាហ៍។
ស្ត្រីរូបនេះបានអះអាងថា គាត់ធ្លាប់បានរងរបួសធ្ងន់ធ្ងរនៅផ្នែកខាងស្តាំងនៃពោះ ដោយសារតែឆ្អឹងជំនីត្រូវបានបាក់អំឡុងពេលក្អក។ ប៉ុន្តែនាងបានទទួលការវះកាត់ និងជាសះស្បើយឡើងវិញបន្ទាប់ពីសម្រាកព្យាបាល។
ក្អកមាន់ គឺជាជំងឺផ្លូវដង្ហើមដែលបណ្តោលមកពីបាក់តេរីមានឈ្មោះថា Bordetella pertussis ។ រោគសញ្ញាដំបូងនៃជំងឺនេះ គឺស្រដៀងទៅនឹងជំងឺផ្តាសាយដូចជា ហៀរសំបោរ និងក្តៅខ្លួន ប៉ុន្តែរយៈពេលប្រហែលជា ១ទៅ២សប្តាហ៍ក្រោយ អ្នកជំងឺអាចមានអាការក្អកធ្ងរធ្ងន់។ ជំងឺនេះអាចនាំឲ្យរលាកផ្លូវដង្ហើម ដែលត្រូវបានកំណត់ដោយអាការក្អកធ្ងន់ធ្ងរ និងផលវិបាកជាច្រើនទៀត។

ជំងឺនេះមានសភាពធ្ងន់ធ្ងរបំផុតចំពោះទារក ប៉ុន្តែមនុស្សពេញវ័យក៏អាចមានផលវិបាកផងដែរ រួមទាំងបាក់ឆ្អឹងដោយសារការក្អកធ្ងន់ធ្ងរ។ បើយោងតាមការស្រាវជ្រាវដោយមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺ កាត់ហៅកាត់ថា CDC បានបង្ហាញថា ប្រហែលជា ៤ភាគរយនៃមនុស្សពេញវ័យដែលមានជំងឺក្អកមាន់ បានបាក់ឆ្អឹងជំងឺដោយសារតែក្អកធ្ងន់ធ្ងរ។
ជំងឺក្អក់មាន់ ជាទូទៅឆ្លងតាមរយៈការស្រូប ឬប៉ះពាល់ទឹកមាត់នៅពេលអ្នកជំងឺក្អក ឬកណ្តោស់។ អាស្រ័យហេតុនេះ សូមធ្វើការប្រុងប្រយ័ត្ន ចំពោះអ្នកដែលមានជំងឺក្អក ឬផ្តាសាយ ព្រោះយើងមិនអាចមើលដឹងថា ពួកគេមានផ្ទុកជំងឺក្អក់មាន់ឬក៏អស់នោះទេ៕
ប្រភព៖ soha
មតិយោបល់