ថ្លើម ជាសរីរៈដ៏មានសំខាន់បំផុតសម្រាប់មនុស្សគ្រប់រូប ព្រោះវាមានតួនាទីបន្សាបជាតិពុលដែលកើតឡើងដោយសារ ការដកដង្ហើម ការទទួលទានអាហារមិនល្អ ជាពិសេសការសេពគ្រឿងស្រវឹង និងជក់បារី។ ទោះបីជាថ្លើមជាភ្នាក់ងារបន្សាបជាតិពុលក៏ដោយ តែបើជាតិពុលច្រើនហួសកម្រិតពេក វាប្រាកដជាធ្វើឲ្យថ្លើមអ្នកចុះខ្សោយទ្រុឌទ្រោមជាលំដាប់។
ខាងក្រោមនេះ ជាសញ្ញាទាំង៦យ៉ាងដែលព្រមានថា ថ្លើមរបស់អ្នកកំពុងមានជាតិពុលច្រើនលើសកម្រិតហើយ៖
១.ឡើងទម្ងន់ ដោយគ្មានមូលហេតុ
នៅពេលដែលអ្នកខ្សោយថ្លើម ខ្លូនប្រាណរបស់អ្នកប្រាកដជាគ្មានអ្វីការពារជាតិពុល ដែលកើតមានជារៀងរាល់ចំពោះអ្នកឡើយ។ បើទោះបីជាអ្នកខំធ្វើការហាត់ប្រាណច្រើនម៉ោង និងបន្ថយរបបអាហារយ៉ាងណា ក៏អ្នកមានអារម្មណ៍ថា ទម្ងន់របស់អ្នកមិនព្រមស្រកដែរ ហើយបែរជាឡើងគីទ្បូទៅវិញ។
២.ប្រតិកម្មអាឡែហ្ស៊ី
ថ្លើមតែងតែធ្វើសកម្មភាពបន្សាប នៅពេលដែលមនុស្សទទួលរងជាតិពុលពីកត្តាផ្សេងៗ ឬបញ្ហាសុខភាព ដូចជាប្រតិកម្មអាឡែហ្ស៊ី ជាដើម។ ប៉ុន្តែប្រសិនបើអ្នកខ្សោយថ្លើម មេរោគអាឡែហ្ស៊ី ប្រាកដជាវាយលុកសារពាង្គកាយ ហើយធ្វើឲ្យអ្នករមាស់ពេញខ្លួន ឈឺក្បាល មើលអ្វីមិនច្បាស់ឡើយ។
៣.អស់កម្លាំងរ៉ាំរ៉ៃ
អាការៈអស់កម្លាំងរ៉ាំរ៉ៃ អាចបង្ករឡើងដោយសារជាតិពុល បានទៅរំខានប្រព័ន្ធរំលាយអាហារ មិនឲ្យធ្វើការចម្រាញ់សារធាតុចិញ្ចឹម និងវីតាមីន ទៅឲ្យសេរីរាង្គរបស់មនុស្ស។ ដូច្នេះ អ្នកច្បាស់ជាឧស្សាហ៍មានអាការៈអស់កម្លាំង។
៤.ឧស្សាហ៍បែកញើស និងមានក្លិនខ្លួន
នៅពេលដែលថ្លើមខំប្រឹងធ្វើការបន្សាបជាតិពុល ខ្លួនវានឹងកើនឡើងកម្តៅ ដូចជាគ្រឿងម៉ាស៊ីនដែលកំពុងតែធ្វើការងារធ្ងន់អីញ្ចឹងដែរ។ អាការៈបែបនេះ បានធ្វើឲ្យមនុស្សដែលនៅស្ងៀមៗសោះ បែរជាបែកញើសមានក្លិនស្អុយ ដោយមិនដឹងខ្លួន។
៥.កើតមុន
ពេលដែលជាតិពុលកកកុញច្រើនពេក ថ្លើមប្រាកដធ្វើការសម្អាតមិនទាន់នោះទេ នេះជាមូលហេតុដែលធ្វើឲ្យអ្នកអតុល្យភាព អ័រម៉ូន នៅក្នុងខ្លួន ហើយជាលិទ្ធផល មុន អាចកើតមានពាសពេញរាងកាយរបស់អ្នក៕

មតិយោបល់