រន្ធរោមធំៗ គឺបញ្ហាមួយក្នុងចំណោមបញ្ហាសម្រស់ជាច្រើនដែលមនុស្សស្រីគ្រប់រូបតែងតែមានការព្រួយបារម្ភ ព្រោះវាងាយនឹងធ្វើឲ្យផ្ទៃមុខរបស់ពួកគេកើតមុន ឬមុនក្បាលខ្មៅជាដើម។ ទោះជាយ៉ាងណា បើយោងតាមគេហទំព័រ Boldsky បានបង្ហាញថា រន្ធរោមធំៗអាចកម្ចាត់បានដោយប្រើធាតុផ្សំធម្មជាតិពីរមុខ គឺរមៀត និងទឹកដោះគោស្រស់។ ធាតុផ្សំទាំងពីរមុខនេះ មានផ្ទុកលក្ខណៈសម្បត្តិប្រឆាំងនឹងបាក់តេរី និងសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលដែលអាចធ្វើការសម្អាត និងបង្រួមរន្ធរោមធំៗ។
ធាតុផ្សំ៖
- ម្សៅរមៀតកន្លះស្លាបព្រាកាហ្វេ
- ទឹកដោះគោស្រស់ ១ស្លាបព្រាកាហ្វេ
របៀបអនុវត្តៈ
១.លាយធាតុផ្សំទាំងពីរមុខនេះនៅក្នុងកូនចានមួយ ឲ្យរលាយចូលគ្នា។
២.លាបនៅលើផ្ទៃមុខឲ្យសព្វ ហើយទុករយៈពេល ១០នាទី។
៣.បន្ទាប់មកប្រើទឹកក្តៅឧណ្ឌៗ ដើម្បីលាងសម្អាតចេញ។
ក្នុងមួយសប្តាហ៍អនុវត្តឲ្យបាន ៣ដង ផ្ទៃមុខដែលមានរន្ធរោមធំៗ នឹងប្រែក្លាយទៅជារួមតូចបន្តិចម្តងៗ រហូតមើលលែងឃើញ៕
មតិយោបល់