ព័ត៌មានកីឡា

Arsenal កាន់តែស្រវ៉េស្រវ៉ារកខ្សែប្រយុទ្ធថ្មី

បន្ទាប់ពី ក្រុមកាំភ្លើងធំ Arsenal មិនអាចរក្សាខ្សែប្រយុទ្ធ ឈីលី Alexis Sanchez ឲ្យបន្តលេងនៅ Emirates Staduim បានទៀតនោះ ក្រុមអង់គ្លេសមួយនេះ កំពុងតែមមាញឹកយ៉ាងខ្លាំង ក្នុងការស្វែងរក​ខ្សែប្រយុទ្ធថ្មីមកវិញ។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ The Sun បានឲ្យដឹងថា Arsenal កំពុងតែព្យាយាមយ៉ាងខ្លាំង ក្នុងការនាំយកខ្សែប្រយុទ្ធ Pierre-Emerick Aubameyang ពីក្រុម Borussia Dortmund ។ ក្នុងនោះដែរ លោក Arsene Wenger មមាញឹកយ៉ាង​ខ្លាំង​ក្នុងការតាមទិញខ្សែប្រយុទ្ធដ៍ឆ្នើមរូបនេះ ដើម្បីយកមកជំនួសតំណែងរបស់ Alexis Sanchez ដែលកំពុងចាកចេញទៅកាន់ក្រុមបីសាចក្រហម Manchester United នោះ។

ប្រភពខាងលើនេះ ដដែលបានឲ្យដឹងទៀតថា ក្រុមកាំភ្លើងធំ Arsenal ចង់​ទិញយក Aubameyang ឲ្យបាននៅមុនការបិទបញ្ចប់​ការដោះដូរកីឡាកររដូវរំហើយនេះ ព្រោះថា Arsenal ត្រូវការខ្សែប្រយុទ្ធបន្ថែមទៀត ដើម្បីពង្រឹងតំបន់ប្រយុទ្ធឲ្យកាន់តែរឹងមាំជាងមុន នោះ ។

គួរបញ្ជាក់ផងដែរថា នាពរលកន្លងមកនេះ Arsenal បានបាត់បង់កីឡាករ ២រូបហើយ គឺ Theo Welcott ទៅកាន់ Everton និង Alexis Sanchez ទៅ​ Mn Utd ខណ:ក្រុមជើងខ្លាំងអង់គ្លេសមួយនេះ ជិតនាំយកបានមក​វិញ Henrick Mkhitaryan និង Pierre-Emerick Aubameyang មកកាន់ Emirates។

មតិយោបល់