អ្នកវិទ្យាសាស្ត្រជាច្រើនបានធ្វើការសន្និដ្ឋានថា ការរួមភេទក្នុងរដូវរងា អាចផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្រើនទាំងបុរស និងស្ត្រី។ បើយោងតាមកាសែត TimesNow បានបង្ហាញថា មូលហេតុដែលអ្នកវិទ្យាសាស្ត្រហ៊ានធ្វើការសន្និដ្ឋានបែបនេះ ក៏ព្រោះតែពួកគេរកឃើញនូវអត្ថប្រយោន៍មួយចំនួន។
ជួយកាត់បន្ថយបញ្ហាស្ត្រេស និងជំងឺធ្លាក់ទឹកចិត្ត
ទំនាក់ទំនងផ្លូវភេទត្រូវបានគេនិយាយថា ជាមធ្យាបាយដ៏ល្អបំផុតដើម្បីកាត់បន្ថយភាពតានតឹង ព្រោះអ័រម៉ូន endorphins អាចជួយរក្សាអារម្មណ៍រីករាយ និងមានសុភមង្គល។ ដូច្នេះការរួមភេទក្នុងរដូវងា គឺជាវិធីដ៏ល្អមួយដើម្បីយកឈ្នះអារម្មណ៍ត្រជាក់ ជាពិសេសដំណើរការថយចុះនៃប្រព័ន្ធដំណើរការក្នុងរាងកាយ។
កែលម្អរប្រព័ន្ធភាពស៊ាំ
អ្នកស្រាវជ្រាវពីសាកលវិទ្យាល័យ Wilkes University សហរដ្ឋអាមេរិក បាននិយាយថា មនុស្សដែលរួមភេទយ៉ាងហោចណាស់ពីរដងក្នុងមួយសប្តាហ៍ អាចជួយពង្រឹងប្រព័ន្ធភាពស៊ាំប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនផ្តាសាយ។
ទោះបីជាការរួមភេទដល់ចំណុចកំពូលមិនអាចជំនួសឲ្យថ្នាំផ្តាសាយក៏ដោយ ក៏ប៉ុន្តែវាពិតជាជួយឲ្យប្រព័ន្ធភាពស៊ាំមានសមត្ថភាពប្រឆាំងនឹងជំងឺដូចជា ផ្តាសាយដែលជារឿងធម្មតានៅក្នុងរដូវរងា។
ធ្វើឲ្យអ្នកមានសម្រស់ក្មេងជាងវ័យ
ក្រុមអ្នកស្រាវជ្រាវបានអះអាងថា ការរួមភេទគឺជារឿងសម្ងាត់ដែលអាចជួយឲ្យអ្នកមានសម្រស់ក្មេងជាងវ័យពី ៥ទៅ៧ឆ្នាំ។ ការសិក្សាជាច្រើនបានធ្វើការសន្និដ្ឋានថា ការរួមភេទជាទៀងទាត់ អាចបង្កើនកម្រិតអ័រម៉ូន estrogen ដែលអាចជួយកាត់បន្ថយបញ្ហាស្បែកខ្សោះជាតិទឹកក្នុងរដូវរងា និងបង្កើនភាពបត់បែននៃស្បែក។
កាត់បន្ថយហានិភ័យនៃជំងឺមហារីកក្រពេញប្រូស្តាត
ភាពញឹកញាប់នៃការបញ្ចេញទឹកកាម ត្រូវបានគេយល់ថា អាចជួយការពារបុរសពីហានិភ័យនៃជំងឺមហារីកក្រពេញប្រូស្តាត។ ការសិក្សាមួយនៅសាលា Harvard Medical School បានរកឃើញថា បុរសដែលបានបាញ់ទឹកកាមច្រើនដងអាចកាត់បន្ថយហានិភ័យនៃជំងឺមហារីកក្រពេញប្រូស្តាត ២២ភាគរយ បើធៀបទៅនឹងបុរសដែលមិនបានបញ្ចេញទឹកកាម។
ជួយឲ្យស្ត្រីឆាប់មានកូន
អ្នកវិទ្យាសាស្ត្របានរកឃើញថា ការរួមភេទច្រើនអាចជួយឲ្យរាងកាយរៀបចំប្រព័ន្ធភាពស៊ាំសម្រាប់បង្កកំណើត និងបង្កើនឱកាសក្នុងការមានកូន។
ការសិក្សាបានសន្និដ្ឋានថា ការរួមភេទ ខែរងារអាចបង្កើនលទ្ធភាពក្នុងការមានកូនចំពោះស្ត្រី រួមទាំងស្ត្រីដែលទើបនឹងមកវដ្តរដូវផងដែរ៕
ប្រភព៖ soha
មតិយោបល់