ព័ត៌មានសុខភាព

ញៀននឹងភេសជ្ជៈមានផ្ទុកជាតិកាបូណាតមួយថ្ងៃ៦លីត្រ ទីបំផុតត្រូវដកធ្មេញចោលទាំងអស់

ករណីបុរសម្នាក់ដែលមានឈ្មោះថា Michael Sheridan អាយុ ៣២ឆ្នាំ នៅប្រទេសអៀវឡង់ ត្រូវបានដកធ្មេញចោលទាំងអស់ បន្ទាប់ពីលោកបានញៀននឹងភេសជ្ជៈមានផ្ទុកជាតិកាបូណាតរហូតដល់ ៦លីត្រក្នុងមួយថ្ងៃ។

វេជ្ជបណ្ឌិត David Murnaghan បាននិយាយថា ធ្មេញរបស់លោក Michael មានជំងឺធ្ងន់ធ្ងរ ព្រោះត្រូវពុកខូច ហើយអាចប៉ះពាល់អវិជ្ជមានដល់សុខភាពថែមទៀត បើមិនព្រមប្រញាប់ធ្វើការព្យាបាល។

លោក Michael មិនអាចទំពោរអ្វីបាននោះ សូម្បីតែអាហារធម្មតាៗ ហេតុនេះលោកទទួលទានបានតែទឹកដោះគោ និងស៊ុបទឹកៗមួយទសវត្សរ៍ចុងក្រោយនេះ។

ដោយសារតែញៀននឹងភេសជ្ជៈដែលមានផ្ទុកជាតិកាបូណាត់ ៦លីត្រក្នុងមួយថ្ងៃ ធ្វើឲ្យធ្មេញទាំង ២៧របស់លោក Michael ត្រូវដកចេញក្នុងរយៈពេល ២ម៉ោង ក្រោយពេលរងទុក្ខអស់រយៈពេល ១០ឆ្នាំ។

បើយោងតាមលោកវេជ្ជបណ្ឌិត David បាននិយាយថា Michael ត្រូវបានដាក់បញ្ចូលធ្មេញ១២ប្រភេទ ដើម្បីប្រតិបត្តិការឡើងវិញ។ ប៉ុន្តែតម្លៃសេវាត្រូវបានអនុគ្រោះទាំងស្រុង ប្រសិនបើលោក ឈប់ទទួលទានភេសជ្ជៈដែលមានផ្ទុកជាតិកាបូណាត។

ដោយសារតែករណីខាងលើនេះ ទើបអ្នកជំនាញបានធ្វើការព្រមានឲ្យមានការយកចិត្តទុកដាក់ចំពោះការថែរក្សាសុខភាពមាត់ធ្មេញឲ្យបានល្អ ជាពិសេសកាត់បន្ថយភេសជ្ជៈដែលមានជាតិកាបូណាត ការជក់បារី និងសេពគ្រឿងស្រវឹងជាដើម៕

ប្រភព៖ soha

មតិយោបល់