ប៊ឺរ ត្រូវបានគេចាត់ទុកជាផ្លែឈើដ៏ល្អបំផុតនៅលើភពផែនដែនេះ ព្រោះវាអាចផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្រើនចំពោះសុខភាព។ ផ្លែប៊ឺរ ប្រមូលផ្តុំទៅដោយវីតាមីន B វីតាមីន C វីតាមីន E និង K ម៉ាញ៉េស្យូម ប៉ូតាស្យូម កាល់ស្យូម សូដ្យូម ម៉ង់កាណែស ស័ង្កសី…និងសមាសធាតុសំខាន់ៗជាច្រើនទៀត។ ជាពិសេសសាធាតុប៉ូតាស្យូមរបស់វាមានសមត្ថភាពកាត់បន្ថយគ្រោះថ្នាក់នៃជំងឺដាច់សរសៃឈាមខួរក្បាល និងជួយពង្រឹងដល់សមត្ថភាពបេះដូង។
ប៉ុណ្នឹងនៅមិនទាន់អស់នោះទេ ប្រសិនបើអ្នកញ៉ាំផ្លែបឺររាល់ថ្ងៃ នឹងទទួលបានអត្ថប្រយោជន៍ដូចខាងក្រោម៖
- ជួយសម្អាតពោះវៀន
- ជួយព្យាបាលបញ្ហាដង្ហើមអាក្រក់
- ប្រឆាំងនឹងការរលាក
- ជួយសម្រកទម្ងន់ បង្កើនការរំលាយអាហារ និងគ្រប់គ្រងជាតិស្ករក្នុងឈាម
- កាត់បន្ថយហានិភ័យនៃជំងឺសរសៃប្រសាទ ខ្សោយបេះដូង ដាច់សរសៃឈាមខួរក្បាល
- ការពារបញ្ហាភ្នែក និងជំងឺឡើងបាយ
- ការពារបេះដូង ការខូចខាតដោយសាររ៉ាឌីកាល់សេរី ការខូចខាត DNA និងបន្ថយភាពចាស់
- ជួយការពារមិនឲ្យមានការលូតលាស់នៃជំងឺមហារីកមាត់ និងមហារីកក្រពេញប្រូស្តាត
- កម្ចាត់កូលេស្តេរ៉ុលដែលប្រមូលផ្តុំក្នុងសរសៃឈាម
- ព្យាបាលជំងឺរលាកសន្លាក់
- ចិញ្ចឹមស្បែក និងព្យាបាលជំងឺស្បែកផ្សេងៗ
មូលហេតុទាំងអស់នេះហើយ ដែលអ្នកជំនាញបានផ្តល់អនុសាសន៍ឲ្យយើងគ្រប់គ្នាព្យាយាមទទួលទានផ្លែប៊ឺរជារៀងរាល់ថ្ងៃ៕
ប្រភព៖ myfitmagazine
មតិយោបល់