ភាពធាត់លើសទម្ងន់មិនត្រឹមតែធ្វើឲ្យខូចរូបរាងប៉ុណ្ណោះទេ វាថែមទាំងធ្វើឲ្យអ្នកជួបនូវបញ្ហាសុខភាពជាច្រើនយ៉ាង ដូចជា កើតជំងឺលើសឈាម ទឹកនោមផ្អែម ស្ទះសរសៃឈាមខួរក្បាល និងគាំងបេះដូង ជាដើម។
កត្តាចម្បងដែលបណ្តោលឲ្យកើតមានបញ្ហាធាត់ គឺទម្លាប់ទទួលទានអាហារដែលសម្បូរជាតិខ្លាញ់ និងការរស់នៅសុខស្រួលពេកពុំសូវបានបញ្ចេញសកម្មភាព។ ម្យ៉ាងវិញទៀត សូម្បីតែការទទួលទានទឹកក្រូចសូដា ក៏អាចធ្វើឲ្យអ្នកជួបបញ្ហាធាត់ដែរ ព្រោះភេសជ្ជៈបែបនេះមានផ្ទុកជាតិស្ករសប្បនិម្មិតច្រើនលើសលប់។ នៅក្នុងទឹកក្រូចសូដា ១កំប៉ុងមានផ្ទុកជាតិស្កររហូតដល់ទៅ ១០ស្លាបព្រាកាហ្វេឯណោះ។
បើយោងតាមការសិក្សាបានបង្ហាញថា ការផឹកទឹកក្រូចសូដា នៅពេលល្ងាចបន្ទាប់ពីទទួលទានបាយរួច អាចបណ្តោលឲ្យអ្នកឡើងគីឡូ ឬដុះខ្លាញ់ក្បាលពោះលឿនបំផុត។
ដូច្នេះប្រសិនបើអ្នកចង់រក្សាទំហំចង្កេះ ឬមិនចង់ឲ្យដុះខ្លាញ់ក្បាលពោះគួរតែជៀសភេសជ្ជៈដែលមានផ្ទុកជាតិស្ករប្បនិម្មិតក្រោយពេលទទួលទានអាហារពេលល្ងាច៕
ប្រភព៖ boldsky
មតិយោបល់