ព័ត៌មានជាតិ ព័ត៌មានសុខភាព

គ្រូពេទ្យអំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នជំងឺ៧មុខ ដែលអាចកើតមានក្នុងរដូវភ្លៀង

ភ្នំពេញៈ លោកលី សុវណ្ណ ប្រធាននាយកដ្ឋានប្រយុទ្ធនិងជំងឺឆ្លង និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី៣០ ឧសភា ឆ្នាំ២០១៦នេះ បាន សរសេរសារអប់រំ បង្ហោះ នៅក្នុង ហ្វេសប៊ុកនាយកដ្ឋានប្រយុទ្ធនិងជំងឺឆ្លង ដើម្បីណែនាំឲ្យប្រជាពលរដ្ឋ មានការប្រុងប្រយត្ន័បង្ការជំងឺ៧មុខ ដែលអាចកើតមាននៅរដូវភ្លៀង។

បើយោងតាមគេទំព័រហ្វេសប៊ុករបស់នាយកដ្ឋានប្រយុទ្ធនិងជំងឺឆ្លង CDC បានឲ្យដឹងថា រដូវភ្លៀវឈានចូលមកដល់ ហើយ ដូច្នេះសូមបងប្អូន ប្រជាពលរដ្ឋអានសារអប់រំទាក់ទងនិងការការពារ សុខភាពក្នុងរដូវភ្លៀង ។

ជាមួយគ្នានេះ ដើម្បីការពារសុខភាពឲ្យបានល្អ ប្រជាពលរដ្ឋគួរប្រុងប្រយត្ន័នូវជំងឺ៧មុខ ក្នុង នោះរួមមាន៖ ជំងឺគ្រុនឈាម គ្រុនចាញ់ ជំងឺគ្រុនក្តៅ ជំងឺចម្លងពីចំណីអាហារ ជំងឺចម្លងពីទឹក ជំងឺ អាសន្នរោគ និងជំងឺលិបតូ ជាពិសេសពេលមានលិចទឹក (អាចចម្លងពីទឹកនោមសត្វកណ្តុរ មានរោគ សញ្ញាគ្រុនក្តៅ ឈឺក្បាល ឈឺសាច់ដុំ ក្អួត ល្បឿងស្បែក ក្រហមភ្នែក ឈឺពោះ កន្ទួលលើស្បែក។ មិនព្យាបាលត្រឹម ត្រូវអាចវិវត្តន៍ខូច តំរងនោម ថ្លើម រលាកស្រោមខួរ និងវិបត្តិដង្ហើម។)

ឆ្លើយតបនិងបញ្ហានេះ នាយកដ្ឋានបានក្រឿនរំលឹកនូវវិធានការណ៍៧យ៉ាង ក្នុងពេលរដូវភ្លៀង ក្នុងនោះ ៖ តម្រូវឲ្យមានអាវភ្លៀង ឆ័ត្រ និងស្បែកជើងលុយទឹក ជាមួយអ្នកជានិច្ច ទី២ ត្រូវងូតទឹក ក្រោយពីត្រូវទឹកភ្លៀង ទី៣ ផឹកទឹកក្តៅ ទឹកស៊ុប ទឹកដោះគោក្តៅ ទី៤ ថែអនាម័យ ខ្លួន ប្រាណ និងឧស្សាហ៍លាងដៃសាប៊ូ និងទឹក និងបំបាត់ដង្កូវទឹកនិងជំរកមូស ទី៥ ផឹកទឹកឲ្យ បាន ច្រើន យ៉ាង តិច ២លិត្រក្នុង១ថ្ងៃ មិនត្រូវរង់ចាំ រហូតដល់ស្រេកទឹក ទី៦ បរិភោគអាហារប្រកបដោយជីវជាតិនិងអនាម័យ និងជៀសវាងបរិភោគក្រោមដំណក់ទឹកភ្លៀង ទី៧ បរិភោគអាហារសំបូរ វីតាមីនសេ(C) ត្របែក ល្ហុងទុំ ក្រូច ពោធិសាត់ ស្តូ្រប៊ីរី បន្លៃព័ណ៌បៃតងចាស់ដូចជា (ផ្ទី ស្លឹកងប់ ស្លឹកបាស ខាត់ណា សណ្តែកគួរ និងប៉េងប៉ោះ ។ល ៕

13244785_832487333523474_3495578974642693728_n

មតិយោបល់