ព័ត៌មានអន្តរជាតិ

លោក​ស៊ី ជីន​ពីង នឹងបន្តកាន់តំណែង​ជាប្រធានាធិបតី​ ទោះបីផុត​អាណត្តិ​ក្ដី

ចិនៈ បក្ស​កុម្មុយនីស្ត​គ្រប់គ្រង​ប្រទេស​ចិន​ បាន​ស្នើ​លុប​ចោល​រដ្ឋធម្មនុញ្ញ ដែល​កំណត់អាណត្តិ​ប្រធានាធិបតី ដែលវានឹងអនុញ្ញាតឲ្យលោក ស៊ី ជីន​ពីង អាចបន្ត​ធ្វើជា​មេដឹកនាំប្រទេសតទៅមុខទៀត បើទោះបីលោក ត្រៀម​នឹង​ចុះ​ចេញពី​តំណែង​ក៏ដោយ​​។​ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨។

ចំណាត់ការនេះ បានធ្វើឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ខណៈ​លោក ​ស៊ី ​ត្រូវបានគេមើលឃើញថា នឹង​ស្វះស្វែង​ពង្រីក​អាណត្តិ​របស់លោក​ឲ្យ​ហួស​ពី​ឆ្នាំ ២០២៣​ តាមរយៈការស្នើ​ឲ្យមាន​ការ​លុបចោល ការកំណត់​អាណត្តិប្រធានាធិបតី​ចិន ដែលពីមុនចែងថា​ អាចកាន់បាន​ពីរអណត្តិ​ជាប់គ្នា ដោយក្នុង១អាណត្តិមានរយៈពេលត្រឹម ៥ឆ្នាំប៉ុណ្ណោះ។​

សូមជំរាបថា លោក​ ស៊ី​ គឺ​ជា​មេដឹកនាំ​ដ៏​មាន​ឥទ្ធិពល​បំផុត ចាប់តាំងពីបាន​ក្លាយខ្លួនជា​ប្រធានាធិបតីចិន​ក្នុង​ឆ្នាំ ២០១៣​ ដោយលោក​បាន​នាំមកនូវកំណែទម្រង់សេដ្ឋកិច្ច យុទ្ធនាការប្រយុទ្ធ​ប្រឆាំងនឹង​អំពើពុករលួយ​ដ៏​ខ្លាំងក្លា ជាមួយនឹងលទ្ធិ​ជាតិនិយម និង​ការបង្ក្រាប​លើ​សិទ្ធិមនុស្ស​៕

មតិយោបល់