ព័ត៌មានសុខភាព

១៨សញ្ញានៃជំងឺមហារីក តែស្ត្រីភាគច្រើនមិនអើពើ

បរទេសៈ មហារីក គឺជាជំងឺដ៏គួរឲ្យព្រួយបារម្ភ ព្រោះវាអាចឆក់យកជីវិតមនុស្សរាប់ពាន់នាក់ក្នុងមួយឆ្នាំៗ នៅទូទាំងពិភពលោក។ ជំងឺមហារីកមានច្រើនប្រភេទណាស់ ដូចជា មហារីកស្បែក, ស្បូន, សុដន់, ថ្លើម, សួត…។ តែទោះជាយ៉ាងណា ជំងឺនេះអាចបង្ហាញរោគសញ្ញាឲ្យដឹងមុនពេលឈានដល់ដំណាក់កាលធ្ងន់ធ្ងរ ប៉ុន្តែស្ត្រីភាគច្រើនមិនសូវរវីរវល់ឡើយ។
ខាងក្រោមនេះ ជារោគសញ្ញានៃជំងឺមហារីកទាំង ១៨យ៉ាង៖

១. ឈឺខ្នង និងឈឺឆ្អឹងខ្នងផ្នែកខាងក្រោមឈៀងខាងស្តាំង
អ្នកជំងឺមហារីកភាគច្រើនបានឆ្លើយថា អាការៈឈឹបែបនេះជាសញ្ញានៃជំងឺមហារីកថ្លើម។ មិនជាមួយគ្នានេះផងដែរ ជំងឺមហារីកសុដន់ក៏មានការឈឺចាប់សាច់ដុំខ្នងទៅដើមទ្រូង ឬឆ្អឹងខ្នង និងឆ្អឹងជំនី។

២. ការផ្លាស់ប្តូររូបរាងក្រច
ការផ្លាស់ប្តូរក្រចក ទៅជាឆ្នូតពណ៌ត្នោត ឬខ្មៅ អាចជាសញ្ញានៃជំងឺមហារីកស្បែក។ រីឯការរីកធំនៃចុងម្រាមដៃ ដោយសារតែក្រចកដុះកោងចេញមក អាចបង្ហាញថា ជាជំងឺមហារីកសួត។ លើសពីនេះទៅទៀត ក្រចកមានសភាពស្លេក ឬស ពេលខ្លះអាចជាសញ្ញានៃជំងឺមហារីកថ្លើម។

៣. មុខឡើងហើម

អ្នកជំងឺមហារីកសួតភាគច្រើនមានអាការៈហើម ឬក្រហម ដោយសារតែសាច់ដុំដុះនៅក្នុងសួត រារាំងដល់សរសៃឈាមដើមទ្រូង និងដាក់កម្រិតដល់លំហូរឈាមទៅលើមុខ។

៤. ស្បែកដុះដុំពក
សូមពិនិត្យមើលលើស្បែកជារៀងរាល់ថ្ងៃ ប្រសិនបើស្បែកមានដុះដុំពក កើតឡើងដោយឯងៗ នេះអាចបង្ហាញថា ជាជំងឺមហារីកស្បែក។

៥. ក្រហម, ហើម ឬឈឺសុដន់
នេះជារោគសញ្ញាបញ្ជាក់យ៉ាងច្បាស់ថា អ្នកកើតជំងឺមហារីកសុដន់។

៦. ចុងសុដន់មានការផ្លាស់ប្តូរ
សញ្ញាផ្លាស់ប្តូរទូទៅបំផុត មុននឹងកើតជំងឺមហារីក គឺក្បាលសុដន់លឹប, លៀន ឬប៉ោង។

៧. មានការឈឺចាប់ខុសធម្មតាពេលមករដូវ
នេះប្រហែលជាបណ្តោលមកពីជំងឺមហារីកស្បូន។ ហេតុនេះ អ្នកអាចប្រញាប់ទៅអូសអេកូ ប្រសិនបើការឈឺចាប់មានរយៈពេលយូរ។

៨. ដង្ហើមខ្លី ឬដង្ហក់
វាអាចចង្អុលបង្ហាញអំពីជំងឺមហារីកសួត។

៩. ក្អក ឬឈឺទ្រូងរ៉ាំរ៉ៃ
ភាគច្រើន ជំងឺមហារីកឈាម អាចបណ្តោលឲ្យក្អក ហើយមហារីកសួតអាចបណ្តោឲ្យឈឺទ្រូង។

១០. ហើមកូនកណ្តុរ ក, ក្លៀក និងក្រលៀន
ការកើតអាការៈបែបនេះជាញឹកញាប់ អាចប្រាប់យ៉ាងច្បាស់ថា អ្នកកើតជំងឺមហារីក។

១១. ស្នាមជាំ និងហូរឈាមមិនឈប់
នេះអាចជាសញ្ញានៃជំងឺមហារីកឈាម ដោយសារតែកោសិកាមហារីកច្រើនជាងកោសិការឈាមក្រហម ធ្វើឲ្យការបញ្ចូនអុកស៊ីសែនត្រូវកាត់បន្ថយ និងឈប់ដំណើរការតែម្តង។

១២. ភាពទន់ខ្សោយ និងអស់កម្លាំង
ភាពអស់កម្លាំង និងទន់ខ្សោយ ជាសញ្ញានៃការកើតជំងឺមហារីកច្រើនប្រភេទ។ សូមពិចារណាអំពីរោគសញ្ញាចម្លែកផ្សេងៗ ដើម្បីកំណត់ថា វាជាជំងឺមហារីកឬអត់?។ ពិគ្រោះជាមួយគ្រូពេទ្យ នៅពេលដែលអ្នកមានអារម្មណ៍ថា អស់កម្លាំងដោយគ្មានហេតុផល។

១៣. ហើមពោះគ្មានមូលហេតុ
ស្ត្រីដែលទទួលរងពីជំងឺមហារីកក្រពេញអូវែបានរាយការណ៍មកថា ការហើមពោះមិនដឹងមូលហេតុអាចលេចឡើងភ្លាមៗ ហើយបានបន្តរយៈពេលយូរ។

១៤. ចំណង់អាហារទាប
ចំណង់អាហារទាប ជាសញ្ញានៃជំងឺមហារីកអូវែ ហើយអ្នកជំងឺជាច្រើនបានប្រាប់ថា ក្នុងដំណាក់កាលនេះ ពួកគេមានចំណង់អាហារតិចជាងធម្មតា។

១៥. ឈឺអាងត្រគាក
ការឈឺអាងត្រគាក, ចុកមួលជុំវិញអាងត្រគាក និងហើមពោះ អាចបណ្តោលមកពីជំងឺមហារីក្រពេញអូវែ ឬមហារីកឈាម ដោយសារតែការរីកធំនៃលំពែង។

១៦. ឈឺចាប់ក្នុងពោះ
ការឈឺចាប់នេះ អាចបណ្តោលមកពីជំងឺមហារីកពោះវៀនធំ។

១៧. ស្រកទម្ងន់ដោយមិនដឹងខ្លួន
ជាធម្មតារោគសញ្ញានេះ អាចបង្ហាញថា ជាជំងឺមហារីកពោះវៀនធំ និងប្រព័ន្ធរំលាយអាហារ។ លើសពីនេះទៅទៀត វាអាចជាសញ្ញានៃជំងឺមហារីកដែលរីករាលដាលដល់ថ្លើម ព្រមទាំងអាចប៉ះពាល់ដល់ចំណង់អាហារ និងសមត្ថភាពលុបបំបាត់ជាតិពុលចេញពីរាងកាយ។

១៨. បទជើងធំមានលាយឈាម ឬហូរឈាមតាមរន្ធគូថ
នេះជាសញ្ញានៃជំងឺមហារីកពោះវៀនធំច្បាស់ណាស់ ហើយអ្នកក៏គួរតែប្រញាប់ទៅរកគ្រូពេទ្យផងដែរ។

ប្រសិនបើមានរោគសញ្ញាណាមួយកើតឡើងចំពោះខ្លួនអ្នក កុំធ្វេសប្រហែសឲ្យសោះ ឬត្រូវប្រញាប់ទៅរកគ្រូពេទ្យ ដើម្បីរកវិធីដោះស្រាយឲ្យបានទាន់ពេល៕

18-cancer-signs

មតិយោបល់