ព័ត៌មានកីឡា

Ronaldo ដឹងច្បាស់ថាមិនអាចឈ្នះ World Cup តែបានមើលឃើញ ៤ ក្រុមដែលមានលទ្ធភាពឈ្នះពាន

ការឈ្នះពាន Euro កាលពីឆ្នាំ ២០១៦ កន្លង មិនបានធ្វើឲ្យកំពូលខ្សែប្រយុទ្ធ​លំដាប់ពិភពលោក Cristiano Ronaldo ជឿជាក់ថាក្រុមជម្រើសជាតិ ពរទុយហ្គាល់ អាចបន្តទៅឈ្នះពាន World Cup ក្នុងពេលដ៍ខ្លីខាងមុខនេះ​ឡើយ។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់កាសែត AS បានឲ្យដឹងថា Cristiano Ronaldo មិនសង្ឃឹមក្នុងការជួយក្រុមជម្រើសជាតិពរទុយហ្គាល់ ឈ្នះពាន World Cup ដែលជាក្តីបំណងចុងក្រោយរបស់កីឡាកររូបនេះឡើយ។ ក្នុងនោះដែរ Ronaldo បានមើលឃើញ ក្រុមជម្រើសជាតិ ៤ដែលកំពុងតែលេចធ្លោយ៉ាងខ្លាំង នាពេលបច្ចុប្បន្ននេះ ដែលរួមមានដូចជាក្រុមជើងឯក ៥សម័យកាល ប្រេស៊ីល, ក្រុមជើងឯក ៤សម័យកាល អាឡឺម៉ង់, ក្រុមជើងឯក ២សម័យកាល អាហ្សង់ទីន និងក្រុមជើងឯក១សម័យកាល អេស្ប៉ាញ។

Ronaldo បានឲ្យដឹងថា ថ្វីត្បិតតែ​យើងមានបំណងចង់ឈ្នះ World Cup មែន តែយើងបានមើលឃើញសមត្ថភាព​របស់ពួកយើងនៅពេលនេះ មិនអាចធ្វើបានឡើយ ក៍ប៉ុន្តែពួកយើងហ្នឹងប្រឹងឲ្យអស់​លទ្ធភាព ដើម្បីធ្វើឲ្យមានហេតុការណ៍ពិសេសមួយកើតឡើង ដូចព្រឹត្តិការណ៍ Euro កាលពីឆ្នាំ ២០១៦ អ៊ីចឹង ដែលពួកយើងអាចធ្វើបាន។ យ៉ាងណាវិញ Ronaldo បានមើលឃើញពីភាពខ្លាំងក្លា របស់ប្រេស៊ីល, អាឡឺម៉ង់, អាហ្សង់ទីន និងអេស្ប៉ាញ ដែលពួកគេទាំង៤ក្រុមនេះ ហ្នឹងអាចប្រជែងដណ្តើមយកពាន World Cup ២០១៨ នេះ ដោយហ្នឹងមានក្រុមណាមួយប្រាកដជាឈ្នះ។

ថ្វីត្បិតយ៉ាងនេះក្តី Cristiano Ronaldo នឹងព្យាយាមជាមួយសមាជិកក្រុម​ជម្រើសជាតិពរទុយហ្គាល់ទាំងអស់ ដើម្បីមហិច្ចតាឈ្នះពានលំដាប់ពិភពលោក​មួយនេះ ទៅតាមលទ្ធភាពដែលអាចធ្វើបាន។

មតិយោបល់