ព័ត៌មានសុខភាព

វិធីសាស្ត្រទប់ស្កាត់ចំណង់អាហារ មិនឲ្យប៉ះពាល់ដល់សុខភាព

គ្មានអ្វីគួរឲ្យសង្ស័យនោះទេ ការទទួលទានអាហារលើសដែនកំណត់ គឺជាមូលហេតុចម្បងដែលនាំឲ្យមានការឡើងទម្ងន់ ហើយការឡើងទម្ងន់នេះហើយដែលធ្វើឲ្យពិបាកក្នុងការថែទាំសុខភាព។ ប៉ុន្តែអ្នកដឹងទេថា ហេតុអ្វីបានជាអ្នកចេះតែមានអារម្មណ៍ឃ្លានចង់ញ៉ាំអាហារច្រើន? នេះក៏ដោយសារតែក្នុងរាងកាយខ្វះសារធាតុចិញ្ចឹម ខ្វះជាតិសរសៃ ខ្វះថាមពល ឬកើតមានភាពតានតឹងក្នុងអារម្មណ៍។ ទោះជាយ៉ាងណា បញ្ហាចំណង់អាហារខ្លាំងអាចគ្រប់គ្រងបាន ដោយមិនចាំបាច់ប្រើថ្នាំ ដែលនាំឲ្យប៉ះពាល់ដល់សុខភាពឡើយ។ ខាងក្រោមនេះ គឺជាប្រភេទអាហារដែលអាចជួយកាត់បន្ថយភាពស្រេកឃ្លាន៖

កាហ្វេ
ការទទួលទានកាហ្វេក្នុងកម្រិតមធ្យម អាចជួយជម្រុញដល់ការរំលាយអាហារ និងបន្ថយចំណង់អាហារផងដែរ។ ព្រោះសារធាតុប្រឆាំងនឹងអុកស៊ីតកម្មនៅក្នុង កាហ្វេ អាចជួយបង្គ្រាបភាពស្រេកឃ្លានតាមបែបធម្មជាតិ ដែលធ្វើឲ្យអ្នកមិនខកបំណងឡើយ។

ខ្ញី
ខ្ញី មានឥទ្ធិពលបំផុតក្នុងការរំលាយអាហារ ហើយវាក៏មានផ្ទុកភ្នាក់ងាររំញោចដែលអាចជួយកាត់បន្ថយភាពស្រេកឃ្លានរបស់រាងកាយបាន គ្រាន់តែអ្នកទទួលទានមួយចំណែកតូចប៉ុណ្ណោះ។

ស៊ុត
ការបរិភោគស៊ុតស្ងោរមួយ ឬពីរគ្រាប់ នៅពេលព្រឹកអាចជួយឲ្យអ្នកមានអារម្មណ៍ឆ្អែតពេញ២៤ម៉ោង ហើយមិនសូវឃ្លានអាហារដូចពេលមុនៗទៀតឡើយ។

ផ្លែប៉ោម
ផ្លែប៉ោម អាចជួយទប់ស្កាត់ការស្រេកឃ្លាន ដោយសារតែវាមានផ្ទុកជាតិសរសៃ លាយជាមួយនឹងសារធាតុរំអិល pectin ដែលអាចជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម ព្រមទាំងបង្កើនកម្រិតថាមពលផងដែរ។ ហេតុនេះហើយ ប្រសិនបើអ្នកចង់កាត់បន្ថយភាពស្រេកឃ្លាន សូមទទួលទានផ្លែប៉ោមមួយថ្ងៃឲ្យបានមួយផ្លែ។

ម្ទេស
ម្ទេសម៉ត់ចំនួនកន្លះស្លាបព្រា អាចជួយជំរុញដល់ការរំលាយអាហារ និងដុតបំផ្លាញ់ជាតិខ្លាញ់ក្នុងរាងកាយ។ មិនតែប៉ុណ្ណោះ ម្ទេសម៉ត់ អាចកាត់បន្ថយកាឡូរីជាមធ្យម ៦០កាឡូរី បន្ទាប់ពីការទទួលទានអាហារ នេះបើយោងតាមការសិក្សាមួយដែឡបានចុះផ្សាយ៕

ប្រភព៖ boldsky

មតិយោបល់