ព័ត៌មានសុខភាព

ក្រោយពេលបាយរួចភ្លាម តើការបរិភោគផ្លែឈើល្អ ឬអាក្រក់?

ផ្លែឈើត្រូវបានគេទទួលស្គាល់ថា ពិតជាផ្តល់នូវសារធាតុចិញ្ចឹមដ៏សម្បូរបែបសម្រាប់សុខភាព និងសម្រស់ ប៉ុន្តែប្រសិនបើអ្នកបរិភោគភ្លាមៗក្រោយពេលបាយរួច អត្ថប្រយោជន៍របស់វានឹងត្រូវបាត់បង់។

ផ្លែឈើអាចប្រើជំនួសបង្អែមបាន ដែលក្រុមគ្រួសារជាច្រើនមានទម្លាប់បរិភោគក្រោយពេលទទួលទានអាហារ។ តែទោះជាយ៉ាងណា អ្នកជំនាញជឿជាក់ថា ការបរិភោគផ្លែឈើ បន្ទាប់ពីការទទួលទានអាហារមិនល្អសម្រាប់សុខភាពនោះទេ ព្រោះវាបណ្តោលឲ្យខូចមុខងាររំលាយអាហារ, នាំឲ្យឡើងទម្ងន់ និងធាត់…។

លោកវេជ្ជបណ្ឌិត Le Thi Hai មានប្រសាសន៍ថា «ខ្ញុំបានបរិភោគផ្លែឈើមុន ឬក្រោយពេលបរិភោគអាហារមិនមានផលប៉ះពាល់ដល់សុខភាពនោះទេ។ តែទោះជាយ៉ាងណាយើងគួរពឹងផ្អែកលើស្ថានភាពអាហាររូបត្ថម្ភ និងសមត្ថភាពរបស់មនុស្សម្នាក់ៗ ដើម្បីជ្រើសជម្រើសដ៏សមស្រប។» ជាមួយនឹងមនុស្សដែលធាត់លើសទម្ងន់ គួរបរិភោគផ្លែឈើមុនពេលទទួលទានអាហារ ដើម្បីកាត់បន្ថយចំនួននៃតម្រូវការម្ហូបអាហារ។ ប៉ុន្តែសម្រាប់អ្នកដែលកំពុងខ្វះអាហាររូបត្ថម្ភ, សុខភាពខ្សោយ, ត្រូវការថាមពលបន្ថែម ប្រសិនបើបរិភោគផ្លែឈើដូចជា ផ្លែចេក, ក្រូច មុនពេលបរិភោគអាហារនិងធ្វើឲ្យមានការកើនឡើងនៃកម្រិតជាតិស្ករក្នុងឈាម, ក្រពះផ្ទុកអាហារបានតិច, ចំណង់អាហារត្រូវថយចុះ។

ជាពិសេសពពួក ក្រូចឃ្លិច មានអាស៊ីតសរីរាង្គជាច្រើន នៅពេលដែលអ្នកបរិភោគទាំងពោះទទេអាចនាំឲ្យមានអាការៈហឺមពោះ ឬឆ្អល់។ ចេកមានផ្ទុកប៉ូតាស្យូម និងម៉ាញ៉េស្យូម ដូច្នេះពេលដែលសារធាតុនេះចូលទៅក្នុងក្រពះទាំងពោះទទេ នឹងបង្កឲ្យមានការកើនឡើងកម្រិតម៉ាញ៉ាស្យូមក្នុងឈាម និងដាក់សម្ពាធដល់បេះដូង។

ផ្លែឈើដូចជាម្នាស់, ល្ហុង ទើបជាប្រភេទអាហារដែលសាកសមជាបង្អែមក្រោយអាហារពេលល្ងាច។ ឧទាហរណ៏ ម្នាស់មានអង់ស៊ីរំលាយអាហារ ដែលអាចជួយបន្ថែមទៅលើមុខងាររាងកាយ, ធ្វើឲ្យមុខងារក្រពះប្រសើរជាងមុន។

ទោះបីជាយ៉ាងណា អ្នកជំនាញបានបញ្ជាក់ថា ផ្លែឈើដែលមានជាតិសសៃមិនអាចបរិភោគជំនួសបន្លែបានទេ។ ប្រសិនបើអ្នកបរិភោគបន្លែ និងផ្លែឈើច្រើនមិនអាចប៉ះពាល់ដល់កាបញ្ចេញទឹកក្រពះឡើយ។ ដូច្នេះយើងត្រូវមានតុល្យភាពរវាងតម្រូវការបន្លែជារៀងរាល់ថ្ងៃ ដើម្បីធានាថា អ្នកទទួលបានការផ្គត់ផ្គង់នៃសារធាតុចិញ្ចឹមគ្រប់គ្រាន់។ អ្នកជំនាញបានបន្ថែមទៀតថា មនុស្សពេលវ័យត្រូវការផ្លែឈើ ៣០០ ក្រាម ហើយដើម្បីរក្សាកម្រិតស្ថិរភាពគួរឲ្យសមល្មម កុំឲ្យប៉ះពាល់ដល់បំពងរំលាយអាហារ៕

Eatfruit

មតិយោបល់