ភ្នំពេញៈ នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨នេះ សមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌមានជ័យ បានបញ្ជូនខ្លួនឃាតកដែលរឹតកសម្លាប់នារីជាសង្សារ ព្រោះខឹងមិនជក់គ្រឿងញៀនជាមួយ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យ ឈ្មោះ សែម សែន ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរ អ្នកជក់គ្រឿងញៀន មានស្រុកកំណើតស្រុកក្រគរ ខេត្តពោធិ៍សាត់។
ចំណែកនារីរងគ្រោះជាសង្សារ មានឈ្មោះ នង ចន្ទ្រា ភេទស្រី អាយុ ២៤ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានស្រុកកំណើត ភូមិអាស្ទាំង ឃុំ អង្គររាជ ស្រុកព្រះស្តេច ខេត្តព្រៃវែង។
គួររំលឹកថា សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យខាងលើ កាលពីរសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨ ក្រោយពីរកឃើញថា រូបគេបានយកខ្សែរឹតកសម្លាប់នារីរងគ្រោះជាសង្សារ នៅចំណុចបន្ទប់ជួលជាន់ទី៦ បន្ទប់លេខ២៦z ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ដោយសារតែនាងមិនព្រមជក់គ្រឿងញៀនជាមួយខ្លួន៕
https://youtu.be/hQj_CCA9xqI
មតិយោបល់