ព័ត៌មានសុខភាព

មិនគួរឲ្យជឿសោះ ស្លឹកស្វាយអាចព្យាបាលជំងឺ៧មុខ

បរទេសៈ នរណាៗក៏ដឹងដែរថា ផ្លែស្វាយគឺជាអាហារបែបធម្មជាតិដ៏ឆ្ងាញ់ពិសា ព្រមទាំងផ្តល់មកនូវ អត្ថប្រយោជន៍យ៉ាងច្រើនដល់សុខភាព។ ប៉ុន្តែតើអ្នកដឹងទេ ស្លឹកស្វាយក៏មានអត្ថប្រយោជន៍ មិនចាញ់ផ្លែរបស់វាដែរ? ស្លឹកស្វាយពិតជាមានសមត្ថភាពក្នុងការព្យាបាលជំងឺ ៧មុខបានយ៉ាងពូកែ ដោយមិនចាំបាច់ប្រើថ្នាំ។

ឈឺត្រចៀក៖ ប្រសិនបើអ្នកមានការឈឺចាប់ក្នុងត្រចៀក សូមបន្តក់ទឹកស្លឹកស្វាយពីរបីដំណក់ទៅក្នុងត្រចៀក វានឹងជួយកាត់បន្ថយការឈឺចាប់យ៉ាងឆាប់។ ក្នុងការធ្វើទឹកនេះ អ្នកត្រូវយកស្លឹកស្វាយពីរបីសន្លឹកហាន់ ឲ្យតូចរួចក្រឡុកជាមួយនឹងទឹកមួយពែង។

បញ្ហាដង្ហើម៖ ចម្អិនទឹក ២ពែង ជាមួយនឹងស្លឹកស្វាយពីរបីសន្លឹកឲ្យបាន ១៥នាទី។ បន្ទាប់មកច្រោះយកទឹក ១ពែង ហើយបន្ថែមទឹកឃ្មុំពីរបីដំណក់ចូលទើបទទួលទាន។ វិធីនេះអ្នកជួយកម្ចាត់បញ្ហាក្អក, ជំងឺហឺត និងជំងឺរលាកទងសួត។

ជំងឺរាគរូស៖ ប្រសិនបើអ្នកមានបញ្ហារាគរូស សូមបន្ថែមម្សៅស្លឹកស្វាយកន្លះស្លាបព្រាកាហ្វេ ជាមួយនឹងទឹក មួយកែវ ហើយទទួលទានបីដងក្នុងមួយថ្ងៃ។

ជំងឺទឹកនោមផ្អែម៖ យកស្លឹកស្វាយពីរបីសន្លឹកត្រាំក្នុងទឹកស្អាតពេញមួយយប់ បន្ទាប់មកទទួលទាន នៅពេលព្រឹក។ ព្យាយាមប្រើវិធីនេះឲ្យបានទៀងទាត់ នឹងអាចព្យាបាលជំងឺទឹកនោមផ្អែមឲ្យជាសះស្បើយ បាន។

សម្ពាធឈាម៖ ការទទួលទានតែស្លឹកស្វាយ អាចបន្ថយសម្ពាធឈាម និងរក្សាសរសៃឈាមរបស់អ្នក ឲ្យមានសុខភាពល្អ។

គ្រួសក្នុងតម្រងនោម៖ ហាន់ស្លឹកស្វាយស្រស់ឲ្យម៉ត់មួយស្លាបព្រាកាហ្វេដាក់ទៅក្នុងទឹកមួយកែវ ហើយទុកមួយយប់ បន្ទាប់មកទទួលទាននៅពេលព្រឹក។ នេះជាវិធីដែលអាចជួយកម្ចាត់គ្រួស ក្នុងតម្រងនោមបាន។

ការរលាក៖ ដុតស្លឹកស្វាយក្រៀមពីរបីសន្លឹកឲ្យក្លាយជាផេះ បន្ទាប់យកមិនបិទនៅលើមុខរបួស នឹងជាសះស្បើយលឿនបំផុត៕

ស្លឹកស្វាយស្លឹកស្វាយ

មតិយោបល់