ព័ត៌មានសុខភាព

ហេតុអ្វីការឡើងសម្ពាធឈាមក្នុងពេលមានផ្ទៃពោះបង្កគ្រោះថ្នាក់បំផុត?

ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា ស្ត្រីដែលទទរងនូវសម្ពាធឈាមឡើងខ្ពស់ក្នុងកំឡុងពេលមានផ្ទៃពោះ អាចជួបនឹងបញ្ហាសសៃឈាមបេះដូង និងជំងឺទឹកនោមផ្អែមទៅថ្ងៃមុខ។ ចំពោះស្ត្រីដែលរងនូវបញ្ហាសម្ពាធឈាមឡើងខ្ពស់ក្នុងពេលមានផ្ទៃពោះអាចប្រឈមនឹងបញ្ហាសុខភាពកើនឡើងដល់ទៅ ៦ដង។

អ្នកស្រាវជ្រាវបានធ្វើការវិភាគទៅលើស្ត្រីជាង ៥០០នាក់ ដែលរស់នៅក្នុងដំណាក់កាលមានផ្ទៃពោះ ហើយគ្មាននរណាម្នាក់ក្នុងចំណោមពួកគេធ្លាប់មានប្រវត្តិឡើងសម្ពាធឈាម ឬកូឡេស្តេរ៉ុលក្នុងឈាមឡើយ។

ចុងក្រោយអ្នកជំនាញផ្នែកសុខភាពបាននិយាយថា ស្ត្រីដែលសម្ពាធឈាមឡើងខ្ពស់ក្នុងកំឡុងពេលមានផ្ទៃពោះអាចមានបញ្ហាសុខភាពច្រើនទៅថ្ងៃអនាគត់។

ដូច្នេះ យកល្អអ្នកគួរផ្លាស់ប្តូរទម្លាប់នៃការរស់នៅមិនល្អចេញ រួមទាំងរបបអាហារ, ការខ្ជិលធ្វើសកម្មភាពហាត់ប្រាណ ដើម្បីកាត់បន្ថយការប្រឈមនឹងជំងឺផ្សេងៗជាច្រើនដូចជា ជំងឺធាត់, ទឹកនោមផ្អែម និងបេះដូង៕

pregnancy

មតិយោបល់