ព័ត៌មានសុខភាព

ចង់ឲ្យបេះដូងមានសុខភាពមិនចេះឈឺ ទទួលទានអាហារ៥ប្រភេទនេះ

បេះដូង គឺជាសរីរាង្គដ៏មានសារ:សំខាន់បំផុតសម្រាប់រាងកាយទាំងមូល ព្រោះវាជាអ្នកបូមឈាម បញ្ចូនទៅកាន់គ្រប់ផ្នែកនៃសរីរាង្គទាំងអស់។ ក្នុងករណីដែលបេះដូងជួបបញ្ហា សរីរាង្គទាំងអស់ក៏ប្រឈមនឹងបញ្ហាដូចគ្នា ដោយសារតែឈាមមិនអាចទទួលឈាមតាមតម្រូវការ។ ដូច្នេះ ដើម្បីការពារបេះដូងឲ្យមានសុខភាពល្អ អ្នកគួរតែទម្លាប់ទទួលទានអាហារមួយចំនួនដូចខាងក្រោម៖

ត្រីសមុទ្រ
ត្រីដែលមានផ្ទុកខ្លាញ់អូមេហ្គា-៣ ត្រូវបានគេរកឃើញថា មានសមត្ថភាពអាចជួយកាត់បន្ថយសារធាតុ triglycerides ដែលជាខ្លាញ់បង្កគ្រោះថ្នាក់ និងងាយឲ្យកើតជំងឺក្រិនសរសៃឈាម។ ជំងឺក្រិនសរសៃឈាមនេះ នឹងវិវត្តទៅរកជំងឺខ្សោយបេះដូង ប៉ុន្តែ ប្រសិនបើអ្នកបរិភោគត្រីសាម៉ុន ត្រីធូណា ត្រីសាឌីន… បេះដូងនឹងរួចផុពីជំងឺផ្សេងៗ ហើយមានសុខភាពល្អថែមទៀត។

ផ្លែប៉ោម
ការសិក្សាជាច្រើនបានបង្ហាញថា ការញ៉ាំផ្លែប៉ោម អាចជួយកាត់បន្ថយអត្រាអុកស៊ីតកម្ម នៃរាងកាយ ដែលបណ្តោលមកពីកូលេស្តេរ៉ុល LDL។ ជាពិសេសវាអាចជួយកាត់បន្ថយការបង្កើនកំណកកូលេស្តេរ៉ុល នៅតាមជញ្ជាំងសរសៃឈាមបេះដូង ដូច្នេះការបរិភោគមួយសប្តាហ៍ ៣ទៅ ៤ដង អាចជួយឲ្យបេះដូងមានសុខភាពល្អ។

ចំណាំ៖ អ្នកគួរញ៉ាំទាំងសំបក ព្រោះនៅលើសំបកផ្លែប៉ោមមានផ្ទុកអង់ទីអុកស៊ីដង់ និងជាតិសរសៃខ្ពស់។ ប៉ុន្តែកុំភ្លេចលាងសម្អាតឲ្យបានត្រឹមត្រូវ ដោយសារតែសំបករបស់វាអាចមានជាប់ថ្នាំគីមី ដែលកសិករប្រើប្រាស់ក្នុងការកម្ចាត់សត្វល្អិត។

គ្រាប់ធញ្ញជាតិ
គ្រាប់ធញ្ញជាតិមួយចំនួនដូចជា គ្រាប់ផ្តាឈូករ័ត្ន គ្រាប់ឪឡឹក គ្រាប់ល្ពៅ គ្រាប់វ៉ាល់ណាត់… សម្បូរទៅដោយសារធាតុសរីរាង្គ ដែលអាចកម្ចាត់កូលេស្តេរ៉ុលអាក្រក់ LDL។ ហេតុនេះ ដើម្បីជួយរក្សាបេះដូង ឲ្យមានសុខភាពល្អ អ្នកគួរទទួលទានគ្រាប់ធញ្ញជាតិទាំងនេះឲ្យបានញឹកញាប់។

ស្រាក្រហម
ស្រាក្រហម មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើន និងអង់ទីអុកស៊ីដង់ អាចការពារសរសៃឈាមអាកទែពីការខូចខាត ដែលបណ្តោមកពីរ៉ាឌីកាល់សេរី។ តែទោះជាយ៉ាងណា អ្នកគួរតែទទួលទាន ១ទៅ២កែវក្នុងមួយថ្ងៃ ដើម្បីរក្សាសុខភាព រួមទាំងបេះដូងឲ្យមានសុខភាពល្អ។

តែ
តែបៃតងមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចកាត់បន្ថយកូលេស្តេរ៉ុល LDL។ ដើម្បីជៀសវាងការគេងមិនលក់ អ្នកគួរតែទឹក ១ពែងប៉ុណ្ណោះ ក្នុងមួយថ្ងៃ ប៉ុន្តែកុំផឹកនៅពេលយប់ និងកុំផឹកច្រើនពេក។

ក្រៅពីទទួលទានអាហារទាំងនេះ អ្នកគួរកាត់បន្ថយការទទួលទានខ្លាញ់ និងទម្លាប់ធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ ដើម្បីជួយពង្រឹងរាងកាយ នឹងបេះដូងឲ្យកាន់តែរឹងមាំ៕

ដកស្រង់ពី៖ soh

មតិយោបល់