កំពង់ស្ពឺៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានរថយន្តដឹកកម្មករមួយគ្រឿង បានក្រឡាប់ដោយខ្លួនឯង រហូតមានមនុស្សម្នាក់ស្លាប់ និង៧នាក់ទៀតរងរបួសធ្ងន់និងស្រាល ខណៈដែលរថយន្តនេះមានកម្មករ៥៦នាក់ ធ្វើដំណើរនៅលើរថយន្ត។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៥និង៤០នាទី ព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅលើផ្លូវជាតិ៥១ (ចន្លោះគីឡូម៉ែត្រ ១២-១៣ ) ភូមិស្តុកស្លាត ឃំុភ្នំតូច ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ។
សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយខ្លួនឯង ដោយមានម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2AK-7131 បើកបរដោយឈ្មោះ ជួន ជ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិអូរសំរ៉ែ ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ដឹកកម្មករចំនួន ៥៦នាក់ ស្រី៤៥នាក់ ធ្វើដំណើរទិសដៅពីជើងទៅត្បូង ទៅដល់ចំណុចខាងលើបានជិះទៅបុកកង់រថយន្តដែលគេដាក់ធ្វើប៉ារ៉ាស់នៅលើផ្លូវ បណ្តាលឲ្យក្រឡាប់ ស្លាប់ម្នាក់ , របួសធ្ងន់២នាក់ និងរបួសស្រាលមនុស្ស៥នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ៕
មតិយោបល់