ព័ត៌មានសុខភាព

បើបានផឹករាល់ថ្ងៃ អ្នកនឹងទទួលបានអត្ថប្រយោជន៍ ៧យ៉ាងពីទឹកដូង

ទឹកដូង គឺជាភេសជ្ជៈធម្មជាតិមួយប្រភេទ ដែលពេញនិយមខ្លាំងបំផុត សម្រាប់មនុស្សជាច្រើននៅទូទាំងពិភពលោក ជាពិសេសនារដូវក្តៅ។ ទឹកដូង ត្រូវបានគេរកឃើញថា មានផ្ទុកវីតាមីន B វីតាមីន C ជាតិដែក កាល់ស្យូម ម៉ង់កាណែស ម៉ាញ៉េស្យូម អាស៊ីតអាមីណូ និងមានផ្ទុកបរិមាណកាឡូរីតិចបំផុត។ ទាំងអស់នេះហើយ ជាមូលហេតុជំរុញឲ្យមនុស្សគ្រប់រូប ទទួលទានទឹកដូងជាប្រចាំ។

ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ដែលបានមកពីការទទួលទានទឹកដូង រាល់ថ្ងៃ៖

១.រក្សាសតុល្យភាព PH
រាងកាយរបស់យើង ងាយនឹងឡើងជាតិអាស៊ីត ខ្លាំងបំផុត ប្រសិនបើយើងញ៉ាំអាហារដែលសម្បូរជាតិស្ករ ឬអាហារកែច្នៃច្រើនពេក។ នៅពេលដែលរាងកាយឡើងជាតិអាស៊ីត លើសកម្រិត យើងក៏ប្រឈមនឹងបញ្ហាសុខភាពកាន់តែខ្លាំងដែរ ហើយសូម្បីតែជំងឺមហារីក។ ប៉ុន្តែ ទឹកដូង អាចជួយរក្សាកម្រិតតុល្យភាព PH ហើយអាចទប់ស្តាត់ការឡើងជាតិអាស៊ីតនៅក្នុងរាងកាយ។

គ្រប់គ្រងសម្ពាធឈាម
ដោយសារតែភេសជ្ជៈធម្មជាតិមួយប្រភេទនេះ សម្បូរទៅដោយប៉ូតាស្យូម និងម៉ាញ៉េស្យូម ទើបធ្វើឲ្យវាមានសមត្ថភាពអាចគ្រប់គ្រងសម្ពាធឈាមបាន ប្រសិនបើអ្នកទទួលទានជាទៀងទាត់។

កាត់បន្ថយបញ្ហាឈឺក្បាល
អាការឈឺក្បាលជាញឹកញាប់ កើតមានដោយសារតែកង្វះជាតិទឹកនៅក្នុងរាងកាយ។ ក៏ប៉ុន្តែ ទឹកដូង មានផ្ទុកសារធាតុអេឡិចត្រូលីត្រ និងសារធាតុរ៉ែ ជាច្រើន អាចជួយបំពេញជាតិទឹក និងទប់ស្កាត់អាការឈឺក្បាលបាន។

គ្រប់គ្រងជាតិស្ករក្នុងឈាម
មាតិកាខ្ពស់នៃជាតិសរសៃ និងអាស៊ីតអាមិណូ នៅក្នុងទឹកដូង អាចជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម ដែលបង្កទៅជាជំងឺទឹកនោមផ្អែម។

រក្សាបេះដូង ឲ្យមានសុខភាពល្អ
ទឹកដូង គឺជាភេសជ្ជៈដ៏អស្ចារ្យបំផុតសម្រាប់សុខភាពបេះដូង ព្រោះវាមិនមានកូលេស្តរ៉ូល ឬជាតិខ្លាញ់ឡើយ។ វាអាចជួយបង្កើនកម្រិតកូលេស្តេរ៉ុលល្អ និងកាត់បន្ថហានិភ័យនៃជំងឺបេះដូងផងដែរ។ លើសពីនេះ វាអាចធ្វើឲ្យប្រសើរឡើងនូវលំហូរឈាម និងកាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូងផងដែរ។

កាត់បន្ថយភាពចាស់
ទឹកដូង មានផ្ទុកជាតិទឹក និងសារធាតុចិញ្ចឹម ដែលល្អបំផុតសម្រាប់សុខភាពស្បែក ព្រមទាំងកាត់បន្ថយភាពចាស់ផងដែរ។ ប្រសិនបើអ្នកចង់កាត់បន្ថយភាពចាស់ គួរតែទទួលទានទឹកដូង មួយថ្ងៃ ១កែវជាប្រចាំ។

សម្រកទម្ងន់
ទឹកដូង មានផ្ទុកអង់ស៊ីមចម្រុះជាច្រើន ដែលជួយជំរុញដល់ការរំលាយអាហារ ឲ្យដំណើរការបានល្អ។ នេះហើយជាមូលហេតុ ដែលធ្វើឲ្យអ្នកស្រកទម្ងន់ ក៏ប៉ុន្តែអ្នកក៏គួរតែកាត់បន្ថយការទទួលទានអាហារដែលសម្បូរខ្លាញ់ និងធ្វើលំហាត់ប្រាណជាប្រចាំ ដើម្បីឆាប់ស្រកទម្ងន់ដូចបំណង៕

ដកស្រង់ពី៖ healthylifeidea

មតិយោបល់