ព័ត៌មានសុខភាព

អ្វីដែលប្រុសៗគួរតែដឹងអំពីបញ្ហាងាប់លិង្គ ដើម្បីការពារទុកមុន

តើអ្វីទៅជាបញ្ហាងាប់លិង្គ? បញ្ហាងាប់លិង្គ គឺជាការបាត់បង់សមត្ថភាពផ្លូវភេទ ដោយសារតែភាពឡើងរឹង ឬលិង្គលែងកម្រើក ដែលធ្វើឲ្យដៃគូមិនអាចទទួលបានក្តីសុខឡើយ។ ជំងឺនេះ ភាគច្រើនកើតឡើងចំពោះមនុស្សដែលមានវ័យចំណាស់ ដោយសារតែសុខភាពមានការចុះខ្សោយ ប៉ុន្តែមនុស្សវ័យក្មេងមួយចំនួនក៏កើតមានដែរ។

តើនៅពេលណាទើប ភាពមិនប្រក្រតីកើតឡើង? នៅពេលដែលសរសៃឈាមដែលត្រូវបញ្ចូនទៅកាន់លិង្គ ត្រូវបានរាំងស្ទះ ឬថយចុះ។ មូលហេតុនេះ បានធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទ ដែលជាអ្នកគ្រប់គ្រងការឡើងរឹង ឬចំណង់ផ្លូវភេទ។

តើមូលហេតុអ្វី ដែលបណ្តោលឲ្យងាប់លិង្គ? ជាទទូទៅ ជំងឺងាប់លិង្គ កើតឡើងដោយសារតែការស្ទះសរសៃឈាម ឬសរសៃឈាមរួមតូច កើតជំងឺទឹកនោមផ្អែម ការត្រូវរបួសសរសៃប្រសាទ អតុល្យភាពអ័រម៉ូន ជំងឺសរសៃឈាមបេះដូង និងរោគសញ្ញានៃសរសៃឈាមដទៃទៀត។ មិនតែប៉ុណ្ណោះ របៀបរស់នៅគ្មានសុខភាពល្អ ក៏អាចបណ្តោលឲ្យកើតជំងឺងាប់លិង្គដែរ។ ខាងក្រោមនេះ គឺជាកត្តាដែលនាំឲ្យមានហានិភ័យខ្ពស់នៃជំងឺងាប់លិង្គ៖

  • ជំងឺធាត់ (លើសជាតិខ្លាញ់ក្នុងរាងកាយ)
  • ការទទួលទានគ្រឿងស្រវឹងលើសកម្រិត
  • ការជក់បារី
  • សម្ពាធឈាមទាប
  • ការប្រើថ្នាំបំបាត់ការឈឺចាប់ជាប្រចាំ
  • បញ្ហាផ្លូវចិត្ត និងភាពតានតឹង ក៏បង្កឲ្យកើតជំងឺងាប់លិង្គដែរ។

ចំពោះរោគសញ្ញានៃជំងឺងាប់លិង្គ មានដូចជា ការបាត់បង់សមត្ថភាពក្នុងការរក្សាលិង្គឲ្យឡើងរឹង និងចំណង់ផ្លូវភេទធ្លាក់ចុះ ឬគ្មានចំណង់ផ្លូវភេទតែម្តង។

តើត្រូវដោះស្រាយបញ្ហាងាប់លិង្គដោយវិធីណា? ដើម្បីកាត់បន្ថយផលប៉ះពាល់ដោយសារតែជំងឺនេះ អ្នកគួរតែផ្លាស់ប្តូរទម្លាប់មួយចំនួនដូចជា ឈប់ជក់បារី កាត់បន្ថយការទទួលទានគ្រឿងស្រវឹង សម្រកទម្ងន់កុំឲ្យលើស កាត់បន្ថយភាពតានតឹង កំណត់ការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់តាមវេជ្ជបញ្ជា ធ្វើលំហាត់ប្រាណរាល់ថ្ងៃ និងព្យាយាមទទួទានអាហារដែលជំនួយដល់ផ្លូវភេទ៕

ដកស្រង់ពី៖ soha

មតិយោបល់