ព័ត៌មានសុខភាព

វិធានការ ៦ចំណុច អាចជួយឲ្យអ្នកជៀសផុតពីបញ្ហាគេងស្រម៉ុក

បើទោះបីជាការគេងស្រម៉ុក មិនមានជាបញ្ហាដែលបង្កឲ្យមានផលប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរក៏ពិតមែន ក៏ប៉ុន្តែវាអាចធ្វើឲ្យអ្នកគេងមិនបានស្កប់ស្កល់ ហើយរំខានដល់ដៃគូនៅក្បែរខ្លួនថែមទៀត។ ក៏ប៉ុន្តែ អ្នកជំនាញបានបង្ហាញថា ដើម្បីកាត់បន្ថយបញ្ហាគេងស្រម៉ុក អ្នកគួរតែព្យាយាមអនុវត្តតាមវិធានការ ទាំង៦ចំណុចនេះ។

១.សម្រកទម្ងន់
មនុស្សធាត់ ជាញឹកញាប់តែងតែមានបញ្ហាជាមួយនឹងការគេងស្រម៉ុក ដោយសារតែជាលិកាខ្លាញ់ និងជាលិកាសាច់ដុំជាច្រើនបាំងនៅបំពង់ក ពេលដែលពួកគេគេង។ ដូច្នេះអ្នកគួរតែសម្រកទម្ងន់ ដោយជៀសវាងអាហារដែលសម្បូរកាឡូរី និងធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់។

២.គេងបែរចំហៀង
ការគេងចំហៀង ជាវិធីសាស្ត្រមួយដែលអាចជួយសម្រួលឲ្យខ្យល់ដង្ហើមចេញចូលបានល្អ។ នៅពេលដែលខ្យល់ដង្ហើម គ្មានការរាំងស្ទះ ការគេងរបស់អ្នកក៏មិនមានលឺសំលេងស្រម៉ុកទៀតដែរ។

៣.គេងលើកក្បាលឲ្យខ្ពស់
ការគេងប្រើខ្នើយកល់ក្បាលឲ្យខ្ពស់ជាងដងខ្លួន មិនត្រឹមតែជួយសម្រួលដល់លំហូរឈាមប៉ុណ្ណោះទេ វាក៏អាចជួយសម្រួលដល់ផ្លូវដង្ហើមផងដែរ។ ដូច្នេះ នៅពេលគេង សំលេងស្រម៉ុក របស់អ្នកនឹងត្រុវកាត់បន្ថយ។

៤.ឈប់ជក់បារី
ក្រៅពីផលប៉ះពាល់ដល់សុខភាព ការជក់បារី អាចបង្កឲ្យរលាកបំពង់ក ហើយវានឹងធ្វើឲ្យការគេងស្រម៉ុកកាន់តែអាក្រក់។

៥.ជៀសឲ្យឆ្ងាយពីគ្រឿងស្រវឹង
ការសេពគ្រឿងស្រវឹង ក៏ជាដើមហេតុមួយដែលបណ្តោលឲ្យអ្នកគេងស្រម៉ុកដែរ ជាពិសេស ការទទួលទានមុនពេលចូលគេងតែម្តង។ យកល្អ អ្នកគួរតែកាត់បន្ថយ ឬឃ្លាតឲ្យឆ្ងាយពីគ្រឿងស្រវឹង ដើម្បីការពារការគេងស្រម៉ុក ក៏ដូចជាថែរក្សាសុខភាពឲ្យបានល្អផងដែរ។

៦.ជៀសវាង ប្រើថ្នាំងងុយគេង
ថ្វីបើថ្នាំងងុយគេង អាចជួយធ្វើឲ្យអ្នកឆាប់គេងលក់ក៏ពិតមែន ក៏ប៉ុន្តែស្របពេលជាមួយគ្នានេះ វាអាចធ្វើឲ្យជាលិកាបំពងករីកធំ បាំងបំពងខ្យល់ ដែលបង្កឲ្យមានសំលេងស្រម៉ុកបន្លឺរឡើង។ ដូច្នេះ ប្រសិនបើអ្នកមានជំងឺគេងមិនលក់ គួរតែរកមធ្យាបាយធម្មជាតិវិញ។

ក្នុងករណីដែលអ្នកជាមនុស្សធាត់ខ្លាំង ហើយប្រើវិធីបែបណាក៏មិនព្រមបាត់ គួរតែទទួលការប្រឹក្សាយោបល់ពីគ្រូពេទ្យ ទើបប្រសើរ៕

ដកស្រង់ពី៖ soha

មតិយោបល់