តាមរយៈផ្ទាំងគំនូរចាស់ៗកាលពីសម័យក្រិចបុរាណ អ្វីដែលគេពេញនិយមបំផុតនៅសម័យដើមគឺ ទំហំអាអូនតូច(លិង្គ)មានទំហំតូច។ ប៉ុន្តែសម័យបច្ចុប្បន្ន គេនិយមអាអូនតូចដែលធំ ហើយវែង។ ដោយសារតែហេតុនេះហើយ ទើបធ្វើឲ្យបុរសៗមួយចំនួនមានភាពអៀនខ្មាស់ ប្រសិនបើពួកគេមានអាអូនតូចទំហំល្មម ឬតូច។ អ្វីដែលបុរស និងស្ត្រីត្រូវយល់នៅពេលនេះគឺ ទំហំអាអូនតូចមិនមែនជាបញ្ហាអ្វីឡើយ ព្រោះទ្វារមាសត្រូវការការសម្រុកចូលប្រវែងប្រហែលជា ៣អ៊ិញប៉ុណ្ណោះ។ ដូច្នេះ ខាងក្រោមនេះជារឿងរ៉ាវ ៧យ៉ាងដែលអ្នកគួរជៀសវាង ប្រសិនបើអាអូនតូចស្វាមីរបស់អ្នកមានទំហំតូចតូច។
១. កុំលេងសើចជាមួយគាត់
កុំនិយាយថា អាអូនតូចរបស់គាត់ធំម៉េស។ គាត់បានរស់នៅជាមួយវាពេញមួយជីវិតរបស់គាត់ទៅហើយ ហេតុនេះគាត់ប្រាដកជាដឹងថា អាអូនតូចរបស់គាត់តូច, មធ្យម ឬក៏ធំ។ កុំព្យាយាមធ្វើបែបនេះ ព្រោះវាអាចធ្វើឲ្យមានអារម្មណ៏អន់ចិត្ត។
២. កុំកុហកចំពោះអារម្មណ៍សម្រើប
ប្រសិនបើអ្នកគ្មានអារម្មណ៍ចំពោះការសម្រុកចូលទេ កុំធ្វើពុតជាអ្នកកំពុងមានអារម្មណ៏ពុះកញ្ជ្រោលចំពោះគាត់អី ព្រោះវាធ្វើឲ្យគាត់កាន់តែអៀនខ្មាស់ច្រើនឡើង។ ហើយមនុស្សស្រីក៏ចូលចិត្តអាអូនតូចទំហំមធ្យម មិនធំពេក។ ហើយប្រសិនបើគាត់មានអាអូនតូចទំហំតូច គាត់អាចផ្តល់ក្តីសុខឲ្យអ្នកបានតាមវិធីផ្សេងដូចជា ការប្រើឧបករណ៏លិង្គសប្បនិម្មិត, ប្រដាប់រំញ័រ ឬការប្រើមាត់។
៣. កុំសសើរអាអូនតូចរបស់គាត់
ដូចគ្នានឹងការនិយាយថា អាអូនតូចមានទំហំធំដែរ កុំនិយាយថា វាស្អាត ឬអ្វីមួយស្រដៀងនឹងពាក្យនេះ។ កុំប្រៀបធៀបឈ្មោះល្អៗឲ្យវា ហើយក៏កុំចាត់ទុកវាជារបស់មិនដឹងអីដែរ។ អ្នកនឹងកាន់តែធ្វើឲ្យមិត្តប្រុសរបស់អ្នកអន់ចិត្តកាន់តែខ្លាំងឡើង។
៤. កុំកំប្លែងលេងនឹងអាអូនតូចដែលមានទំហំតូច
មិត្តប្រុសរបស់អ្នកប្រាកដជាបានដឹងហើយថា អាអូនតូចរបស់គាត់តូចក្នុងពេលរួមភេទ និងក្រោយពេលរួមភេទរួច។ កុំព្យាយាមកំប្លែងលេងចំពោះអាអូនតូច គាត់អាចនឹងមិនចង់លឺវាចេញពីមាត់មនុស្សដែលគាត់ស្រឡាញ់ក៏ថាបាន។
៥. កុំនិយាយដើមពីអាអូនតូចរបស់គាត់
មិត្តប្រុសរបស់អ្នកមិនចង់ឲ្យអ្នកដទៃសម្លឹងមើលមកគាត់ដោយដឹងថា គាត់មានទំហំអាអូនតូចតូចទេ។ ប្រហែលជាអ្នកអាចនិយាយពីរឿងនេះជាមួយនឹងមិត្តស្និតស្នាលរបស់អ្នក តែកុំនិយាយក្នុងចំណោមមនុស្សច្រើន ត្រូវប្រុងប្រយ័ត្ន។
៦. កុំយកអាអូនតូចរបស់គាត់មកលេងសើចនៅពេលមានជម្លោះ
នៅក្នុងជីវិតស្នេហា ជម្លោះតែងតែមិនអាចគេចផុត។ តែទោះបីជាយ៉ាងណា អ្វីដែលអ្នកអាចជៀសវាងបានគឺ ការប្រាប់មិត្តភក្តិរបស់អ្នកថា គាត់មានទំហំអាអូនតូចតូច។ នេះជាពាក្យសម្តីមួយមិនល្អ។ ធ្វើចិត្តឲ្យស្ងប់ ហើយកុំធ្វើឲ្យគាត់កាន់តែឈឺចាប់។
៧. កុំលួចមើល
ក្នុងករណី ដែលអ្នកមិនបានដឹង អ្នកមិនគួរលួចមើលទំហំអាអូនតូចរបស់មិត្តប្រុសរបស់អ្នកឡើយ។ ប្រសិនបើឧបករណ៍លិង្គសម្បនិម្មិត, ប្រដាប់រំញ័រ ឬការប្រើមាត់មិនទាន់គ្រប់គ្រាន់ទេនោះ ត្រូវនិយាយជាមួយគាត់ដោយបើកចំហរ ហើយកុំលួចមើលរបស់គាត់៕
មតិយោបល់